Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ភាព​មិន​ប្រ​ក្រ​តី​​និង​​អំ​ពើ​ពុក​រលួយពាក់​ព័ន្ធ​​ការ​ប្រ​មូល​​ចំ​ណូល​​ជូន​​ជាតិបាន​​កើត​មាន​​ក្នុង​​សា​ខា​​ពន្ធ​ដារ​​ខេត្ត​កណ្តាលស្ថិត​ក្រោម​​ការ​គ្រប់​គ្រងរបស់​លោក

​ខេត្តកណ្តាល ៖ ភាព​មិន​ប្រ​ក្រ​តី​​និង​​អំ​ពើ​ពុក​រលួយ ពាក់​ព័ន្ធ​​ការ​ប្រ​មូល​​ចំ​ណូល​​ជូន​​ជាតិ បាន​​កើត​មាន​​ក្នុង​​ សា​ខា​​ពន្ធ​ដារ​​ខេត្ត​កណ្តាល ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង របស់​លោក ទាវ សា​វឿន ហើយ​​កាល​ពី​ពេល​​ថ្មីៗ​​នេះ ប្រ​​ជា​ពល​​រដ្ឋ​​​បាន​​លើក​ឡើង អំពី​ករណី​ដែល​មន្ត្រី​ពន្ធដារ កោសរូស​បង្ខំ​ឲ្យ​ពួកគាត់​បង់ពន្ធ​ដី​ប្រចាំឆ្នាំ និង​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ទៅតាម​តែ​បបូរមាត់​របស់​ពួកគេ គ្មាន​ខ្លាចញញើត ពី​ច្បាប់ទម្លាប់​នោះទេ ហើយ​គេ​ចង់ឃើញ​លោក គង់ វិបុល ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏ដូចជា​លោក ឱម យ៉ិនទៀង ស៊ើបអង្កេត​ទៅលើ ភាពមិនប្រក្រតី នៃ​អំពើពុករលួយ ដែល​កំពុង​កើតមាន យ៉ាង​ស្ងៀមស្ងាត់ ក្នុង​សាខា​ពន្ធដារ​ខេត្តកណ្តាល ជាបន្ទាន់​។​

ប្រជាពលរដ្ឋ​បាន​លើកឡើងថា មន្ត្រី​ទទួលបន្ទុក​ការប្រមូល​ពន្ធ មួយចំនួន​មិនដែល​បានបង្ហាញ ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមអាជីវករ​បានដឹង​ទេ ហើយ​នៅពេល​គេ​ចុះ មក​ប្រមូល​ពន្ធ​ប្រចាំខែ ឬ​ការប្រមូល​ពន្ធ​ប៉ាតង់ អាស្រ័យទៅលើ​ការទាមទារ ឬ​ទៅតាម​បបូរមាត់​របស់​មន្ត្រី​ពន្ធដារ ដែល​ពូកែ​កោសរូស គ្មាន​ការ​យោគយល់​អ្វី​ឡើយ​។ ជាធម្មតា សេវា​នៃ​ការបង់ពន្ធ មិន​ទៀងទាត់ ម្តង​ប៉ុណ្ណេះ​ម្តង​ម្តង​ប៉ុណ្ណោះ អាស្រ័យ​តែ​លើ​បបូរមាត់ របស់​មន្ត្រី​ពន្ធដារ ហើយ​ករណី​ដែល ប្រ​ជាពលរដ្ឋ​ទាមទារ ឲ្យ​មាន​តម្លាភាព​ក្នុងការ​បង់ពន្ធ ក៏ត្រូវ​គេ​បង្ក​ឲ្យ​មាន​បញ្ហា ឲ្យ​យឺតយ៉ាវ​និង​គួរ​ឲ្យ​ធុញទ្រាន់ តាមរយៈ​ការ​ទុក​ឯកសារ ចោល​នៅ​កន្លៀត​ជញ្ជាំង​។​

 

​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​ស្អាង ក៏បាន​លាតត្រដាង​រឿង អាស្រូវ​ពុករលួយ របស់​មន្ត្រី​ពន្ធដារ​ម្នាក់​ឈ្មោះ រស់ ផល្លា ជា​មនុស្ស​ជំនិត​បំផុត របស់លោក ទាវ សាវឿន ទទួលបន្ទុក​ការបង់ពន្ធ​ដីធ្លី ប្រចាំ​ស្រុក​ស្អាង តាមរយៈ​ការបង្ខំ ឲ្យ​ប្រជាពលរដ្ឋ​បង់ពន្ធ​ដីធ្លី និង​ការផ្ទេរកម្មសិទ្ធិ ទៅតាម​តែ​ការនឹកឃើញ​របស់គាត់​។ ដូច​ជា​ករណីខ្លះ​ទំហំ​ដី​តូច​និង​ធំ នៅជាប់​គ្នា បែរជា​ការកំណត់​តម្លៃ បង់ពន្ធ​ខុសគ្នា​ដូច​មេឃ​និង​ដី ហើយ​សម្រាប់​សេវា ផ្ទេរកម្មសិទ្ធិ​លោក រស់ ផល្លា បានកំណត់​តម្លៃ​ដល់​ទៅ​រាប់ពាន់​ដុល្លារ  គឺ​សម្រាប់​ប្រជារាស្ត្រ ក្រីក្រ​ទន់ខ្សោយ​មិនសូវ​ចេះដឹង ឬ​មិន​យល់​អំពី​ការបង់ពន្ធ ពិតជា​រងគ្រោះ​ដោយ​ការ​កាប់ឆៅ​របស់លោក រស់ ផល្លា​។

 

​ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា​សេវា ឬ​តម្លៃ​បង់ពន្ធ​ដី​សម្រាប់ ការផ្ទេរកម្មសិទ្ធិ​ខុសគ្នា​ដូច​មេឃ​និង​ដី ក្រោម​ការគ្រប់គ្រង​រប​ស់លោក រស់ ផល្លា​? ជាក់ស្តែង ដី​មួយចំនួន​នៅ​ម្តុំ​ផ្សារ លោក រស់ ផល្លា បានកំណត់​ឲ្យ​បង់ពន្ធ សម្រាប់​ការផ្ទេរកម្មសិទ្ធិ​ម្តងៗ ចំនួន ៣ ពាន់​ដុល្លារ ដែលជា​តម្លៃ​គោល​មួយ​។ ប៉ុន្តែ​ក្នុងនោះ​អាច​តថ្លៃ​គ្នា​បាន មិន​ខុសពី​ផ្សារ​ត្រី​ប៉ុន្មាន​ទេ ប្រសិនបើ​ប្រជាពលរដ្ឋ​មួយចំនួន ពូកែ​តថ្លៃ ឬ​មាន​ខ្សែ​ទុយោ អាច​សុំ​ការយោគយល់ ចុះ​តម្លៃ​បង់ពន្ធ​ផ្ទេរកម្មសិទ្ធិ​នៅសល់ ២​ពាន់ ឬ​១៧០០​ដុល្លារ ប៉ុណ្ណោះ ក្នុងករណី​ដែល​លោក រស់ ផល្លា ទាមទារ​ឲ្យ​បង់ពន្ធ​ក្នុងតម្លៃ​កំណត់ ៣ ពាន់​ដុល្លារ​អាមេរិក​។​

 

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ព្រមាន​បោសសម្អាត មន្ត្រី​ខិលខូច​ពុករលួយ ក្នុង​អង្គភាព​ពន្ធដារ​មួយចំនួន ដូច្នេះ​គេ​យល់ថា ភាពមិនប្រក្រតី និង​អំពើពុករលួយ ដែល​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​ក្នុង​អង្គភាព សាខា​ពន្ធដារ​ខេត្តកណ្តាល មិនគួរ​ត្រូវបាន​ថ្នាក់លើ មើលរំលង​នោះទេ ជាពិសេស​ករណី​ពុករលួយ ពាក់ព័ន្ធ​ការិយាល័យ​ប្រមូល​ពន្ធ​តាម​របប​ពិត ឬ​ប្រមូល​ពន្ធ​តាម​របប​ម៉ៅការ ដែល​មន្ត្រី​ពន្ធដារ​មួយចំនួន​មានឱកាស ប្រព្រឹត្ត​អំពើពុករលួយ​។ ជាពិសេស​ករណី​របស់​លោក រស់ ផល្លា ដែលមាន​ជំនាញ​កោសរូស ឲ្យ​ប្រជាពលរដ្ឋ​បង់ពន្ធ​ដី ឬ​ពន្ធ​ផ្ទេរកម្មសិទ្ធិ តាមតែ​បបូរមាត់​របស់គាត់ គេ​មិនដែល​ឃើញ​លោក ទាវ សាវឿន ហ៊ាន​ហើបមាត់​ម្តងណា​ឡើយ​៕

Wat 211020

Wat 131015


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item