Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖ស​មត្ថ​កិច្ច​​ចម្រុះ​​បាន​ធ្វើ​ការស្ទាក់​​រថ​យន្ត​​លុច​​ស៊ី​សមួយ​គ្រឿង​​ឃាត់​ខ្លួន​​បុរ​ស​​ម្នាក់និង​​ឆែក​ឆេរ​​រក​ឃើញថ្នាំ​ញៀន​​ចំ​នួន៥​​ថង់​​ស្មើ

​ខេត្តបាត់ដំបង ៖ ស​មត្ថ​កិច្ច​​ចម្រុះ​​បាន​ធ្វើ​ការ ស្ទាក់​​រថ​យន្ត​​លុច​​ស៊ី​ស មួយ​គ្រឿង​​ឃាត់​ខ្លួន​​បុរ​ស​​ម្នាក់ និង​​ឆែក​ឆេរ​​រក​ឃើញ ថ្នាំ​ញៀន​​ចំ​នួន ៥​​ថង់​​ស្មើ ១៨,​៥៤ ក្រាម​និង​​សម្ភារៈ​​វេច​​ខ្ចប់ នៅ​ជាប់​​នឹង​​ទ្វា​រ​រថយន្ត​​កាល​ពី​​ម៉ោង ២៤​​និង​​៣០ នា​ទី​​រំលង​​អ​ធ្រា​ត​ថ្ងៃទី ២៥​ខែតុលា ឆ្នាំ​២០១៣ តាមផ្លូវ​មុខ​សណ្ឋាគារ ប្រេ​ស៊ី​ដង់ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

 

​រហូតដល់​ម៉ោង ១០​ព្រឹក​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​នគរបាល បាន​ស្នើសុំ​ការអនុញ្ញាត​ពី​លោក នួន សាន​ព្រះរាជអាជ្ញា បន្តធ្វើ​ការឆែកឆេរ​ផ្ទះជួល​មួយកន្លែង នៅ​ក្រុមទី​២២ ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង រកឃើញ​សម្ភា​រៈវេច​ខ្ចប់​មួយចំនួនទៀត​។ លោក ខៀវ ឈឿត នាយការិយាល័យ​ស្តីទី ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ អៀង​សុខឿន អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​១២ ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​

 

​វត្ថុតាង​ដែល​ដកហូត​បាន មាន​រថយន្ត​លុច​ស៊ី​ស​ប្រភេទ ៣០០ ពណ៌​ស​មួយគ្រឿង និង​ថ្នាំញៀន​ម៉ា​ទឹកកក​ពណ៌​ស ចំនួន ៤​ថង់​ស្មើ ១៥,៩២ ក្រាម និង​ថ្នាំញៀន​យ៉ាម៉ា បែកខ្ទេច​ពណ៌​ក្រហម​ចំនួន ១ ថង់​ស្មើ ២,៦២ ក្រាម​រួមទាំង​សំភារៈ​វេច​ខ្ចប់ ហើយ​ថ្នាំញៀន​សរុប​មាន​ចំនួន ៥​ថង់​ស្មើ ១៨,៥៤ ក្រាម​។ បុរស​សង្ស័យ​ឈ្មោះ អៀង សុខឿន បាន​សារភាពថា ខ្លួន​ធ្លាប់​រកស៊ី​យូ​ណាស់​មកហើយ និង​មាន​ផ្ទះជួល​ច្រើន​កន្លែង សម្រាប់​លាក់ទុក​ថ្នាំញៀន​៕

Wat 25106 Wat 25107


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item