Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ​៖បុរ​ស​​អា​យុ១៦​ឆ្នាំ​ម្នាក់​​បាន​​ក្លាយ​ជាឃា​ត​ក​​សា​ហាវ​​ផុត​​លេខប្រ​ចាំ​ឆ្នាំ​​២០១៣​​នេះដោយ​សារ​​បាន​ធ្វើ​​សក​ម្ម​ភាពបាញ់​ស​ម្លាប់​​ឪ​ពុក​រួច​ហើយ

​ខេត្តបន្ទាយមានជ័យ​ ៖ បុរ​ស​​អា​យុ ១៦​ឆ្នាំ​ម្នាក់​​បាន​​ក្លាយ​ជា ឃា​ត​ក​​សា​ហាវ​​ផុត​​លេខ ប្រ​ចាំ​ឆ្នាំ​​២០១៣​​នេះ ដោយ​សារ​​បាន​ធ្វើ​​សក​ម្ម​ភាព បាញ់​ស​ម្លាប់​​ឪ​ពុក​រួច​ហើយ ថែម​ទាំង​​ចាប់​​​​រំលោភ​​កូន​​ស្រី​រហូត​​បាន​សម្រេច កាល​ពី​​វេលា​​ម៉ោង​១​និង​៣០ នាទី​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ នៅ ចំណុច​អូរ​ថៅកែ​យំ ស្ថិតក្នុង​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

 

​ជនរងគ្រោះ​មានឈ្មោះ ណេ​ត សល់ អាយុ ៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចំការចេក ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ មានមុខ​រប​ជា​កសិករ និង​ជា​កម្មករ​ចាំចំការ​ឲ្យ​គេ ត្រូវជា​ឪពុក​របស់​កុមារី​រងគ្រោះ​មានឈ្មោះ នរ អាយុ ១៤​ឆ្នាំ ដែល​ត្រូវបាន​ជនសង្ស័យ ចាប់រំលោភ​បានសម្រេច​។ ជនសង្ស័យ​ត្រូវគេ​ស្គាល់ឈ្មោះ សន នី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​

កុមារី​រងគ្រោះ បាន​ឲ្យ​ដឹងថា ពីដំបូង​ឡើយ​នាង​និង​ឪពុក ជាមួយនិង​ជនដៃដល់ ដើរទៅ​ចាំចំការ​ឲ្យ​គេ ដោយ​ពុំ​មានរឿង​អ្វី​នោះទេ ហើយ​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា ខ្លាំង​ថែមទៀត​ផង​។ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ពួកគេ​ទាំងបី​នាក់ នាំគ្នា​ទៅ​ចាំចំការ​គេ  ពេលទៅដល់ នាង​ឃើញ​មាន​កាំភ្លើង សេ​កា​សេ កាត់​ស្វ័យ ១​ដើម ទុក​នៅក្នុង​ខ្ទម​ចាំចំការ ដោយ​ពួកគេ​ពុំមាន ការឈ្លោះប្រកែក​គ្នា​នោះទេ​។

 

​ដល់ពេល​អ​ធ្រា​ត​ម៉ោង ១​យប់​ឈានទៅ​ថ្ងៃទី​២៤ ខែតុលា ជនដៃដល់​បានធ្វើ​សកម្មភាព បាញ់សម្លាប់​ឪពុក​របស់​នាង ដែល​ដេក​នៅលើ​អង្រឹង ដោយ​នាង​ពុំ​ដឹងថា សូរសំឡេង​អ្វី​នោះទេ  ស្រាប់​ជនដៃដល់​ឡើងលើ​ខ្ទម​ចាំចំការ ដែល​នាង​កំពុង​ដេក ហើយ​ក៏បាន​រំលោភ​នាង បានសម្រេច​តែម្តងទៅ ។ ភ្លាមនោះ​ជនដៃដល់ ក៏បាន​រត់គេចខ្លួន បាត់ស្រមោល​។​

 

​ជនរងគ្រោះ​ត្រូវ​ជនល្មើស បាញ់សម្លាប់​នឹង​កាំភ្លើង​ប្រភេទ សេ​កា​សេ កាត់​ស្វ័យ គឺ​បាញ់​មួយ​គ្រាប់​ចំក្បាល ពីក្រោយ​ធ្លាយ​ទៅមុខ ស្លាប់​នៅលើ​អង្រឹង​។ បច្ចុប្បន្ន​កងកម្លាំង​សមត្ថកិច្ច កំពុង​ចុះ​ស្រាវជ្រាវ និង​តាម​ប្រមាញ់​ជនល្មើស​និង​អាវុធ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ ចំណែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន ក្រុម​សាច់ញាតិ​បងប្អូន យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​ខ្មែរ​៕

Wat 2510 Wat 25101


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item