Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ឆ្នាំង៖ជន​រង​គ្រោះ​​ជា​​ឪពុក​​និង​​កូន២​​នាក់បាន​​ស្លាប់​​យ៉ាង​​រន្ធត់នៅ​​កន្លែង​កើត​ហេតុបន្ទាប់​ពី​បាន​​ជិះ​​ម៉ូ​តូ​​វ៉ា​​ម៉ូតូ១​​គ្រឿង​​ទៀត​​ក្នុង​​ទិស​​ស្រប​គ្នា

​ខេត្តកំពង់ឆ្នាំង ៖ ជន​រង​គ្រោះ​​ជា​​ឪពុក​​និង​​កូន ២​​នាក់ បាន​​ស្លាប់​​យ៉ាង​​រន្ធត់ នៅ​​កន្លែង​កើត​ហេតុ បន្ទាប់​ពី​បាន​​ជិះ​​ម៉ូ​តូ​​វ៉ា​​ម៉ូតូ ១​​គ្រឿង​​ទៀត​​ក្នុង​​ទិស​​ស្រប​គ្នា ដោយ​​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន បាន​​ជ្រុល​​ទៅ​បុក ជា​មួយ​​រថ​យន្ត​​ដឹក​​កម្មករ​​រោង​ចក្រ កាល​ពី​វេ​លា​​ម៉ោង ៥​និង ៣០ នាទី​ល្ងាច​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ នៅលើ​ផ្លូវលំ ក្នុងភូមិ​អូរ​ឬ​ស្សី ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ។ ករណីនេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បណ្តាលមកពី​ម៉ូតូ​បើក​លឿន វ៉ា​គេ​មិន​ប្រុងប្រយ័ត្ន ចំណែក​រថយន្ត​បើក​លឿន​ពេក ពេល​មាន​គ្រោះថ្នាក់ ចាប់​ហ្វ្រាំង​មិនទាន់​។​

 

​មុនពេល​កើតហេតុ​បុរសរងគ្រោះ​ឈ្មោះ  អ៊ុត សាន អាយុ ៣៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ប្រប ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច បាន​បើក​ម៉ូតូ​ម៉ាក គ្រីសអង្គរ ពណ៌​ក្រហម ដឹក​កូនស្រី​អាយុ ៦​ឆ្នាំ​ពី​ដាក់​មុខ ដោយ​ដៃ​ម្ខាង​អោប​កូន ដៃ​ម្ខាង​បើក​ម៉ូតូ​។ លុះ​មកដល់​កន្លែងកើតហេតុ បាន​បើក​វ៉ា​ម៉ូតូ​១ គ្រឿង​ទៀត​ក្នុង​ទិស​ស្របគ្នា ទៅ​វាក់​នឹង​រថយន្ត​ដឹក​កម្មករ​រោងចក្រ ដែល​បើក​មកពី​មុខ​ក្នុង​ទិស​ច្រាស់​គ្នា ពេលនោះ​អ្នកបើក​ម៉ូតូ ក៏បាន​ដួល​នៅមុខ​រថយន្ត ចំណែក​រថយន្ត​ដែល​កំពុងបើក​លឿន ចាប់​ហ្វ្រាំង​មិនទាន់​ក៏បាន បុក​កិន​ម៉ូតូ​ជនរងគ្រោះ បណ្តាល​ឲ្យ​ឪពុក​កូន ២​នាក់​នោះ ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ៕



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item