ខេត្តកណ្តាល ៖ ដោយសារតែតូចចិត្ត ឪពុកមិនទៅចូលរួមពិធីភ្ជាប់ពាក្យ យុវជនម្នាក់បានសម្រេចចិត្តលេបថ្នាំ បំពុលកុកអស់មួយកញ្ចប់ ធ្វើអត្តឃាតសម្លាប់ខ្លួន នៅផ្ទះក្នុងភូមិកន្លឹងដុំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ហើយត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះ កុសុមៈ កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ បន្ទាប់ពីជនរងគ្រោះ ភ្ជាប់ពាក្យបាន ៣ថ្ងៃ ជាមួយនឹងនារីដែលខ្លួនស្រឡាញ់បំផុត។
ជនរងគ្រោះមានឈ្មោះ យ៉ុត យ៉ុង អាយុ ១៨ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅភូមិកើតហេតុខាងលើ មានម្តាយឈ្មោះ ជិក យឿន អាយុ ៥៧ឆ្នាំ ជាស្ត្រីមេម៉ាយ ប្តីលែងលះគ្នា ទៅមានប្រពន្ឋចុងម្នាក់ទៀត ។ ឈ្មោះ យ៉ុត យ៉ុង បានស្រឡាញ់នារីម្នាក់ មិនចាំឈ្មោះ មានអាយុ ១៨ឆ្នាំដូចគ្នា និងធ្វើការជាមួយគ្នា មានស្រុកកំណើតនៅភូមិពាម ស្រុកកណ្តាលស្ទឹង ទើបនឹងភ្ជាប់ពាក្យរួចបាន៣ថ្ងៃ ។ មុនថ្ងៃភ្ជាប់ពាក្យ កូនប្រុសបានទូរស័ព្ទទៅឪពុករបស់គេ ឱ្យមកចូលរួមពិធីភ្ជាប់ពាក្យរបស់គេ តែដល់ថ្ងៃភ្ជាប់ពាក្យមិនឃើញឪពុកមកចូលរួម ក៏តូចចិត្តលេបថ្នាំពុលតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment