Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
អ្នកវិទ្យាសាស្ត្រ​នៃ​អង្គការNASAបានបង្ហាញ​នូវ​រូបភាព​កោះ​ថ្មី​១​ដែល​ទើបនឹង​កើតឡើង​ក្នុង​សមុទ្រ​អារ៉ាប់​បន្ទាប់ពី​មាន​ហេតុការណ៍​រញ្ជួយ​ដីកាលពី​សប្តាហ៍​មុន​ដោយ​សម្លាប់​មនុស្ស​អស់​ប្រមាណ​៥០០​នាក់​នៅ​ប្រទេស​ប៉ា​គី​ស្ថាន។​កោះ​ថ្មី​ដែល​ផុសចេញ​ក្នុង​លំហ​សមុទ្រ​នេះ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ថត​ដោយ​ផ្កាយរណប

អ្នកវិទ្យាសាស្ត្រ​នៃ​អង្គការ NASA បានបង្ហាញ​នូវ​រូបភាព​កោះ​ថ្មី​១​ដែល​ទើបនឹង​កើតឡើង​ក្នុង​សមុទ្រ​អារ៉ាប់​បន្ទាប់ពី​មាន​ហេតុការណ៍​រញ្ជួយ​ដី កាលពី​សប្តាហ៍​មុន​ដោយ​សម្លាប់​មនុស្ស​អស់​ប្រមាណ​៥០០​នាក់​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ។​

កោះ​ថ្មី​ដែល​ផុសចេញ​ក្នុង​លំហ​សមុទ្រ​នេះ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ថត​ដោយ​ផ្កាយរណប Earth Observing-1 របស់​អង្គការ NASA នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ និង​ត្រូវបាន​ដាក់ឈ្មោះថា Zalzula Jazeera ឋិត​នៅ​ចម្ងាយ​ប្រមាណ​៣៨០​គីឡូម៉ែត្រ ពី​ស្នូល​រញ្ជួយ​ដី ចំណុះ​ឈូង​សមុទ្រ Paddi Zirr ជិត Suadar ក្នុង​សមុទ្រ​អារ៉ាប់ ។​

តាម​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា កោះ Zalzula Jazeera បាន​អណ្តែត​ផុត​លើ​ផ្ទៃសមុទ្រ​ចន្លោះ​ប្រមាណ​ពី​១៥​ទៅ​២០​ម៉ែត្រ និង​មាន​បណ្តោយ​ពី​៧៥​ទៅ​៩០​ម៉ែត្រ ។ កោះ​នេះ​វា​កើតចេញពី​សារធាតុ​ចម្រុះ​នៃ​ល្បាប់ ខ្សាច់​និង​ថ្ម​ដែល​ច្រាន​ឡើង​ពី​បាតសមុទ្រ​មក​ដោយ​សម្ពាធ​ខ្លាំង​មួយ ។​

ប្រជាពលរដ្ឋ​ប៉ា​គី​ស្ថាន បាននាំគ្នា​សម្រុក​ទៅ​មើល​កោះ​ថ្មី​ដែល​ទើបនឹង​ដុះ​នោះ​យ៉ាងច្រើន​កុះករ ។​

ទោះជា​យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ​បាន​ព្យាករណ៍​ទុក​ថា កោះ​ថ្មី​នេះ​អាចមាន​អាយុ​ឋិតថេរ​បាន​ត្រឹម​ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ គឺ​ក្រោយ​មកវា​នឹង​លិច​ចុះ​ក្នុង​ទឹកសមុទ្រ​វិញ ៕​

8cb1_M

dao-moi-noi-o-pakistan-2

pakistan-4


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item