Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្ដាល៖ប្រ​ជា​ពល​រដ្ឋ​​នៅ​​ស្រុក​​ស្អាងនិង​​ក្រុង​​តា​ខ្មៅ​​បាន​​រិះ​គន់​​ទៅ​លើ​មន្ត្រី​​ជំ​នាញ​​ជល​ផល​​ខណ្ឌ​​ក​ណ្តាលដែល​​គ្រប់​គ្រង​​ដោយ​​លោកឃ្លាំងវណ្ណ​​ធុល

ខេត្តកណ្ដាល ៖ ប្រ​ជា​ពល​រដ្ឋ​​នៅ​​ស្រុក​​ស្អាង និង​​ក្រុង​​តា​ខ្មៅ​​បាន​​រិះ​គន់​​ទៅ​លើ ​មន្ត្រី​​ជំ​នាញ​​ជល​ផល​​ខណ្ឌ​​ក​ណ្តាល ដែល​​គ្រប់​គ្រង​​ដោយ​​លោក ឃ្លាំង វណ្ណ​​ធុល ដោយ​​ចំ​អក​​ថា ពួក​គេ​​គួរ​តែ​​ចុះ​​ដួស​​កូន​​ត្រី​​ឆ្តោ របស់​​តា​​ហុង នៅ​​ចំ​ណុច​​មុខ​​មណ្ឌល ថោង​សារ៉ាត់ ទួល​ក្រសាំង​ចោល​មុនគេ ដើម្បី​ឈានទៅ​បង្ក្រាប ស្រះ​លួចលាក់​ចិញ្ចឹម​ត្រី​ឆ្តោរ ជាច្រើន​កន្លែង​ទៀត នៅ​ទូទាំង​ខេត្តកណ្តាល ហើយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ ដល់​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល​ជួយ​មាន វិធានការ​ផង​។​

 

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា តា​ហុង ចិញ្ចឹម​ត្រី​ឆ្តោ​ល្មើសច្បាប់ រហូតដល់ ៤ ស្រះ​ធំៗ​ដែលមាន​កូន​ត្រី​ឆ្តោ មិន​ក្រោម​ពី​២០​ម៉ឺន​ក្បាល​នោះទេ គ្រាន់តែ​កូន​ត្រី​ដែល​យកមក​ធ្វើ​ចំណី ឲ្យ​ត្រី​ឆ្តោ​របស់​តា​ហុង ក្នុង មួយថ្ងៃៗ​ប្រមាណ​ជិត ២​តោន ឃើញថា មាន​វិនាសកម្ម​នៃ​ការបំផ្លាញ កូន​ត្រី​គ្រប់​ប្រភេទ ទូទាំង​ខេត្តកណ្តាល​ធ្ងន់ធ្ងរ​ណាស់​។ តា​ហុង ជា​អ្នកធូរធារ​មាន​ប្រាក់​ច្រើន តែ​គាត់​ចូលចិត្ត​រកស៊ី តែ​មុខរបរ​ណា​ដែល​ច្បាប់​ហាមឃាត់ ព្រោះ​តា​ហុង ជា​មនុស្ស​ដែល​ស្និទ្ធស្នាល បំផុត​ជាមួយ​មេៗ​ប៉ូលិស ខេត្តកណ្តាល​។​

តា​ហុង​បាន​បង្កើត​មុខរបរ​មួយទៀត គឺ​លួច​ចិញ្ចឹម​ត្រី​ឆ្តោ ដែល​ច្បាប់​ហាមឃាត់ ដែល​កាលពី​ឆ្នាំមុន តា​ហុង ចិញ្ចឹម​ចំនួន​ពីរ​ស្រះ ទំនងជា​កាក់កប ហើយ​ត្រូវរ៉ូវ​គ្នា ជាមួយ​ជលផល ឆ្នាំនេះ​ទើប​តា​ហុង​ដាក់ ៤​ស្រះ​ធំៗ គឺ​លេង​ពេញទំហឹង​តែម្តង​។ ប្រជាពលរដ្ឋ​ស្រុក​ស្អាង ដែល​លួច​ចិញ្ចឹម​ត្រី​ឆ្តោ តាម​ស្រះ​តូចៗ ៥​ពាន់​កូន ១​ម៉ឺន​កូន​បាន​និយាយថា បើ​លោ​កក ឃឹម ពេញ ជា​នាយ​សង្កាត់​ជលផល​ស្អាង និង​លោក ឃ្លាំង វណ្ណ​ធុល នាយ​ខណ្ឌ​គ្រាន់បើ កុំ​យកលុយ​ពី​ពួក​ឈ្មួញ​ធំៗ ហើយ​បង្ក្រាប​ពួក​ធំៗ​នោះ ឲ្យ​អស់​សិន​ទៅ​ទើប​ពួកគាត់​ឈប់ ចិញ្ចឹម​ភ្លាម​៕

Wat 191031 Wat 191032

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item