Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ចិន៖ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​របស់​​រដ្ឋ TheLiberationDailyបាន​​​ផ្សាយ​​​កាល​ពី​​ថ្ងៃ​ទី​​១៨ខែ​តុ​លា

ប្រទេស​ចិន ៖ ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​របស់​​រដ្ឋ  The Liberation Daily បាន​​​ផ្សាយ​​​កាល​ពី​​ថ្ងៃ​ទី​​១៨ ខែ​តុ​លា ថា ប្តី​​ប្រ​ពន្ធ​​ក្មេងៗ​​២​​នាក់ នៅ​​ប្រ​ទេស​​ចិន​​កំ​ពុង​​ប្រ​ឈម នឹង​ការ​ដាក់​ទោស ពី​បទ​​ឧ​ក្រិដ្ឋ​​ជួញ​ដូរ​​មនុស្ស ដោយ​សារ​រឿង​​លក់​​កូន​ស្រី​​ទី ៣របស់​ពួកគេ ផ្សព្វផ្សាយ​តាម​វេ​ប​សាយ និង​បាន​យកប្រាក់​នេះ ដើម្បី​ទិញ​ទូរស័ព្ទ Ipone របស់​ក្រុមហ៊ុន Apple​។

ពួក​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញថា ម្តាយ​របស់​ទារក ដែល​មិនបាន​ផ្តល់​ឈ្មោះ​ពេញ បាន​ប្រើប្រាស់​ប្រាក់​នេះ ដើម្បី​ទិញ Iphone មួយគ្រឿង ស្បែកជើង​កីឡា និង​របស់​ផ្សេងៗ​ទៀត​។ ផលិតផល​របស់​ក្រុមហ៊ុន Apple មាន​ប្រជាប្រិយ​យ៉ាងខ្លាំង នៅ​ប្រទេស​ចិន ដែល​ក្មេង​ជំទង់​ម្នាក់ បាន​លក់​តម្រងនោមរ​បស់​ខ្លួន ដើម្បី​យកប្រាក់​ទិញ Iphone និង Ipad ដែល​បញ្ហា​នេះ បាន​កើតឡើង​កាលពី​ឆ្នាំទៅ​។​

 

​ប៉ុន្តែ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ បាន​និយាយប្រាប់​ប៉ូលិស​ថា ពួកគេ​ចង់​ឲ្យ​កូនស្រី​របស់​ពួកគេ ទទួលបាន​នូវ​ការចិញ្ចឹម និង​ការអប់រំ​បានល្អ​ជាង​ពួកគេ ដោយសារ​ពួកគេ មានកូន​ពីរ​នាក់​រួចហើយ ។ ឪពុក​របស់​កូនស្រី​នេះ​បា​និយាយថា «​ផ្តល់​មធ្យោបាយ​ដល់​កូន មិនមែន​ដើម្បី​ទទួល​នូវ ផលប្រយោជន៍​នោះទេ ប៉ុន្តែ​គឺ​ដើម្បី​ផ្តល់​ឲ្យ​កូន មានការ​ធានា កាន់តែ​ល្អ​ជាង​នេះ​»​។​

 

​ប្រជាជន​ម្នាក់​បាន​និយាយថា «​មនុស្ស​នេះ​មិន​សម ទទួលបាន​សិទ្ធិ​ធ្វើជា ឪពុកម្តាយ​នោះទេ​» « ពួកគេ​មាន​ឈាម​ត្រជាក់​ណាស់​»​។ របាយការណ៍​មិនបាន​ផ្តល់ ចំនួន​ប្រាក់​ដែល​ពួកគេ ទទួលបាន​នោះទេ ប៉ុន្តែ​វេ​ប​សាយ​របស់​ពួកគេ បានដាក់​ស្នើ ៤.៩០០ ដុល្លារ និង ៨.២០០ ដុល្លារ​។ ក្រុមហ៊ុន Apple កាលពី​ខែ​កន្លងមក បានចាប់ផ្តើម​លក់ Iphone5 ដោយ​រួមទាំង​គំរូ ស្រោបមាស​ផង​នោះ និង Iphone5c នៅ​ប្រទេស​ចិន​៕

Wat 191027 Wat 191028

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item