ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋនៅស្រុកស្អាង និងក្រុងតាខ្មៅបានរិះគន់ទៅលើ មន្ត្រីជំនាញជលផលខណ្ឌកណ្តាល ដែលគ្រប់គ្រងដោយលោក ឃ្លាំង វណ្ណធុល ដោយចំអកថា ពួកគេគួរតែចុះដួសកូនត្រីឆ្តោ របស់តាហុង នៅចំណុចមុខមណ្ឌល ថោងសារ៉ាត់ ទួលក្រសាំងចោលមុនគេ ដើម្បីឈានទៅបង្ក្រាប ស្រះលួចលាក់ចិញ្ចឹមត្រីឆ្តោរ ជាច្រើនកន្លែងទៀត នៅទូទាំងខេត្តកណ្តាល ហើយប្រជាពលរដ្ឋបានសំណូមពរ ដល់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក ណៅ ធួក ប្រធានរដ្ឋបាលជលផលជួយមាន វិធានការផង។
ប្រជាពលរដ្ឋបានលើកឡើងថា តាហុង ចិញ្ចឹមត្រីឆ្តោល្មើសច្បាប់ រហូតដល់ ៤ ស្រះធំៗដែលមានកូនត្រីឆ្តោ មិនក្រោមពី២០ម៉ឺនក្បាលនោះទេ គ្រាន់តែកូនត្រីដែលយកមកធ្វើចំណី ឲ្យត្រីឆ្តោរបស់តាហុង ក្នុង មួយថ្ងៃៗប្រមាណជិត ២តោន ឃើញថា មានវិនាសកម្មនៃការបំផ្លាញ កូនត្រីគ្រប់ប្រភេទ ទូទាំងខេត្តកណ្តាលធ្ងន់ធ្ងរណាស់។ តាហុង ជាអ្នកធូរធារមានប្រាក់ច្រើន តែគាត់ចូលចិត្តរកស៊ី តែមុខរបរណាដែលច្បាប់ហាមឃាត់ ព្រោះតាហុង ជាមនុស្សដែលស្និទ្ធស្នាល បំផុតជាមួយមេៗប៉ូលិស ខេត្តកណ្តាល។
តាហុងបានបង្កើតមុខរបរមួយទៀត គឺលួចចិញ្ចឹមត្រីឆ្តោ ដែលច្បាប់ហាមឃាត់ ដែលកាលពីឆ្នាំមុន តាហុង ចិញ្ចឹមចំនួនពីរស្រះ ទំនងជាកាក់កប ហើយត្រូវរ៉ូវគ្នា ជាមួយជលផល ឆ្នាំនេះទើបតាហុងដាក់ ៤ស្រះធំៗ គឺលេងពេញទំហឹងតែម្តង។ ប្រជាពលរដ្ឋស្រុកស្អាង ដែលលួចចិញ្ចឹមត្រីឆ្តោ តាមស្រះតូចៗ ៥ពាន់កូន ១ម៉ឺនកូនបាននិយាយថា បើលោកក ឃឹម ពេញ ជានាយសង្កាត់ជលផលស្អាង និងលោក ឃ្លាំង វណ្ណធុល នាយខណ្ឌគ្រាន់បើ កុំយកលុយពីពួកឈ្មួញធំៗ ហើយបង្ក្រាបពួកធំៗនោះ ឲ្យអស់សិនទៅទើបពួកគាត់ឈប់ ចិញ្ចឹមភ្លាម៕
Source from: watphnom-news.com
Post a Comment