Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖យ៉ាង​ហោច​ណាស់លំ​នៅ​ដ្ឋាន​​របស់​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន១០ខ្នង​​ត្រូវ​បាន​​អគ្គិ​ភ័យឆាប​ឆេះ​​កាល​ពី​វេ​លា​​ម៉ោង៦​​ល្ងាច​​ថ្ងៃ​ទី​​១៩

​រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ លំ​នៅ​ដ្ឋាន​​របស់​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន ១០ ខ្នង​​ត្រូវ​បាន​​អគ្គិ​ភ័យឆាប​ឆេះ​​ កាល​ពី​វេ​លា​​ម៉ោង ៦​​ល្ងាច​​ថ្ងៃ​ទី​​១៩ ខែ​តុ​លា ឆ្នាំ​​២០​១៣ នៅ​​ចំណុច​​ក្រោយ ធ​នា​គារ​​រ៉ូ​យ៉ាល់ ANZ ផ្លូវលេខ ២៧១ ស្ថិត​នៅ​​ខាង​ជើង​ច្រក​ចូល​វត្ត​ដំបូក​ខ្ពស់ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  ដោយសារ​ផ្ទុះ​ចង្ក្រានហ្គាស៍ ដែល​ម្ចាស់ផ្ទះ​កំពុង​ដាំ​ស្ល​។​

 

​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ នៅ​ចំណុច​ចង្ក្រាន​បាយ  ដែល​កំពុងតែ​ដាំ​ស្ល ហើយ​ក្នុងនោះ ផ្ទះ​ឈើ​ចំនួន ២​ខ្នង​ជាប់ៗ​គ្នា បាន​ឆ្លង​រាលដាល បន្តបន្ទាប់​រហូតដល់​ផ្ទះ​ជាច្រើន​ខ្នង​ទៀត ដែលមាន​ទំហំ​ធំ​គួរសម  ដែល​ក្នុង​នោះគេ​បានឃើញ ផ្ទុះ​ធុង​ហ្គាស៍​ជាច្រើន​ធុង លាយ​លំនឹង​ទុស្សេ​ខ្សែភ្លើង ដែល​ត​បណ្តាញ​ឆ្លង​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ពន្លត់​អគ្គិភ័យ​លំបាក ក្នុងពេល​ចុះទៅ​អន្តរាគមន៍ ។​

 

​គ្រោះ​អគ្គិភ័យ​នេះ បានធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ​ដែល​ភ្លើង​ឆេះ​ដំបូង ត្រូវបាន​បំផ្លាញ​អស់ទាំង​ស្រុង​។ ដោយឡែក​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះជាប់ៗ​គ្នា​ទៀត ត្រូវបាន​ជួយ​រំដោះ​ទាន់ ដែល​សរុបទៅ​លំនៅដ្ឋាន​ដែល​រង ការខូចខាត​គឺមាន ១០ខ្នង​។ លំនៅដ្ឋាន​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ  សុទ្ធសឹង​ជា​ផ្ទះ​ឈើ  បូករួមជាមួយ​ផ្ទះធំៗ មួយចំនួនទៀត ដែលសមត្ថកិច្ចនៅមិនទាន់វាយតម្លៃ ពីការខូចខាតនៅឡើយទេ៕

Wat 191022 Wat 191023

Wat 191021


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item