ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ទាក់ទិនការប្រើ ក្រដាសប្រាក់ក្លែងក្លាយ ប្រភេទ ១០០០ បាតរបស់ថៃ ទិញកាតទូរស័ព្ទប្រភេទ ២ដុល្លារ ឬ ១ដុល្លារទទួលបានលុយអាប់មកវិញប្រហែលជាកន្លះម៉ោង កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមានឈ្មោះ ១-ឈ្មោះ ឆាយ លៀងផេង ភេទប្រុស អាយុ ៣៤ឆ្នាំ ២- ឈ្មោះ ផេង សុខឡាយ ភេទប្រុស អាយុ ៣២ឆ្នាំ និង៣-ឈ្មោះ កេង វុទ្ធ អាយុ ៣៣ឆ្នាំ។ អ្នកទាំង ៣មានទីលំនៅក្នុងរាជធានីភ្នំពេញ បានប្រើមធ្យោបាយរថយន្ត ១គ្រឿង ម៉ាកកាមរីស៊េរី ៩៣ពណ៌ស ធ្វើសកម្មភាព យកក្រដាសប្រាក់ប្រភេទ ១០០០ បាត ទៅទិញកាតទូរស័ព្ទ ពីជនរងគ្រោះឈ្មោះ ឆាយ ឡី ភេទប្រុស អាយុ ២៦ឆ្នាំ ដែលបានបើកលក់ដូរ នៅភូមិល្វា ឃុំបឹងបេងស្រុក ម៉ាឡៃ។
ជនដង្ស័យបានសួររកទិញ កាតទូរស័ព្ទ ០៩៧ ចំនួន ៥ដុល្លារ តែពេលនោះជនរងគ្រោះ គ្មានកាតប្រភេទ ៥ដុល្លារ ក៏ទិញកាតប្រភេទ ២ដុល្លារចំនួន ១សន្លឹកនិងប្រភេទ ១ដុល្លារចំនួន ១សន្លឹក ហើយជនរងគ្រោះបានអាប់ប្រាក់ទៅវិញចំនួន ៨២៥ បាត។ ក្រោយទទួលបានប្រាក់ ទើបដឹងថា ប្រាក់បាតដែលជនសង្ស័យទិញកាត គឺជាប្រាក់ក្លែងក្លាយទើប តាមរកម្ចាស់ប្រាក់ ប្រទះឃើញក៏ប្ដឹងសមត្ថកិច្ចអាវុធហត្ថ ធ្វើការឃាត់ខ្លួនតែម្តង។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញ ក្រដាសប្រាក់ប្រភេទ១០០០បាត ចំនួន ៤សន្លឹកទៀត និងកាតទូរស័ព្ទចំនួន ៣៨សន្លឹក៕
Source from: watphnom-news.com























Loading...




Post a Comment