ខេត្តឧត្តរមានជ័យ ៖ ដោយសារមានភ្លៀងធ្លាក់ផ្ទួនៗ នៅក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ បណ្តាលឲ្យទឹកភ្លៀងជន់លិចស្ពានអូរជីក ហៅស្ពានតាម៉ុក សារជាថ្មីម្តងទៀត ហើយស្ពានដែលត្រូវបាន សាងសង់ដោយអតីត នាយសេនាធិការខ្មែរក្រហមនៅអន្លង់វែង គឺតាម៉ុក ដែលជួបប្រទះនូវ ការជន់លិចទឹកភ្លៀងបែបនេះ គេក៏កំពុងសិក្សាថា តើនឹងមានការសាងសង់ស្ពានថ្មី ឬក៏យ៉ាងណា នៅពេលអនាគត ។
ស្ពានអូរជីក ឬស្ពានតាម៉ុក ស្ថិតនៅក្នុងភូមិ អូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវទឹកជន់លិចដោយសារតែនៅក្នុងឆ្នាំ ២០១៣ នេះភ្លៀងបានធ្លាក់ជោកជាំ ខ្លាំងជាងឆ្នាំមុនៗ បង្កឱ្យមានទឹកជន់លិចផ្លូវជាតិ ផ្លូវលំ និងលំនៅឋានប្រជាពលរដ្ឋ អស់ជាច្រើនខ្នង នៅក្នុងខេត្តឧត្តរមានជ័យ ។ ជាក់ស្តែង នៅចំណុចស្ពានអូរជីក ហៅស្ពានតាម៉ុក ពុំធ្លាប់កើតមានទឹកជំនន់ លិចស្ពានរហូតដល់ ២ដងដូចឆ្នាំនេះទេ ។
មន្ត្រីសាលាស្រុកអន្លង់វែង បាននិយាយថា បើភ្លៀងនៅតែបន្តធ្លាក់ទៀតនោះ នឹងនាំឲ្យស្ពានអូរជីក ជន់លិចរាំងស្ទះដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ សម្រាប់ផែនការសាងសង់ស្ពានថ្មី ជំនួសកេរតំណែលរបស់តាម៉ុក គឺជារឿងលំបាកមួយ ព្រោះត្រូវចំណាយថវិកាមិនតិចទេ ខណៈដែលរាជរដ្ឋាភិបាល កំពុងខ្វះខាតថវិកា និងត្រូវជួសជុលការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដែលរងគ្រោះ ដោយទឹកជំនន់៕
Source from: watphnom-news.com























Loading...




Post a Comment