Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​បង្កាន់ដៃស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ខាងលិច​ឋិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ចំនួន​១០​ផ្ទាំង​ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​កាលពី​វេលា​ម៉ោង​ប្រមាណ​០១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥​

​បង្កាន់ដៃស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ខាងលិច​ ឋិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ចំនួន​១០​ផ្ទាំង​ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ កាលពី​វេលា​ម៉ោង​ប្រមាណ​០១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​កម្ទេច​ថ្ម​ម៉ាក​ហ៊ី​ណូ​១​គ្រឿង​ចងកំហឹង​ជាមួយ​ ។​ ​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ​ ពណ៌​សលាយ​ខៀវ​១​គ្រឿង​ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​ 3A-1025​ ដោយ​កម្ទេច​ថ្ម​ពេញ​ឡើង​ចំណោត​លើ​ស្ពាន​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។​ ទំនងជា​មាន​បញ្ហា​បច្ចេកទេស​លើ​ការ​បញ្ចូល​លេខ​រថយន្ត​ ទើប​ដល់​ជិត​ពាក់កណ្តាល​ស្ពាន​ បែរជា​រថយន្ត​ឡើង​មិន​រួច​ ធ្វើ​ឲ្យ​រថយន្ត​រអិល​ថយក្រោយ​ចម្ងាយ​ជាង​២០​ម៉ែត្រ​ រេ​ចង្កូត​ទៅ​បុក​បង្កា​ន់​ស្ពាន​បាក់​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​អស់​១០​ផ្ទាំង​ ខណៈ​ដែល​រថយន្ត​ក្រឡាប់​ធ្លាក់​កម្ទេច​ថ្ម​នៅ​ពាសពេញ​លើ​ស្ពាន​ ។​ ប៉ុន្តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ​គ្មាន​បង្ក​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​អ្វី​ទេ​ ពីព្រោះ​ជា​អធ្រាត្រ​យប់​ស្ងាត់​ គ្មាន​មនុស្ស​ធ្វើ​ចរាចរ​ណ័​មមាញឹក​ដូច​ពេល​ថ្ងៃ​ ។​

​ក្រោយ​ហេតុការណ៍​នេះ​ភ្លាមៗ​ អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួន​បាត់​ស្រមោល​ ដោយ​គ្រាន់តែ​បន្សល់​ទុក​នូវ​ឯកសារ​មួយ​ចំនួន​ក្នុង​រថយន្ត​ ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា​ អ្នកបើកបរ​រថយន្ត​បង្ក​នេះ​មានឈ្មោះ​ ប៉ែន​ ជា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តា​ង៉ូ​វ​ សង្កាត់​និរោធ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ៕​ 22220


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item