រាជធានីភ្នំពេញ ៖ បន្ទប់កីឡាករជំរើសជាតិ នៅក្នុងបរិវេណ ស្តាតអូឡាំពិក ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារទុស្សេកង្ហារ កាលពីវេលាម៉ោង ១៦និង១៥ នាទីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៣ នៅអគារស្តាតអូឡាំពិកជាន់ទី២ បន្ទប់លេខ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវគេយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់រលត់ទាំងស្រុង ទើបរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីមកដល់។
មុនពេលកើតហេតុ នៅបន្ទប់លេខ៦ ជាន់ទី២ មានអ្នកធ្វើការនៅទីនោះ ដោយបើកកង្ហារ ក្រោយមកស្រាប់តែឃើញទុស្សេ ខ្សែភ្លើងចេញពីកង្ហារនោះ។ ភ្លាមៗពួកគាត់ បានយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ដែរ តែភ្លើងបានឆេះរាលដាល យ៉ាងឆាប់រហ័ស ខ្លាចមិនអាចគ្រប់គ្រងបាន ក៏ហៅឡានទឹកមកជួយបាញ់ពន្លត់ តែមិនទាន់បានបាញ់ផង ក៏រលត់ទៅវិញ ខណៈដែលពួកគាត់ព្យាយាម បាញ់ពន្លត់ ប្រហែលជា ១៥-២០ នាទីក្រោយមក ។
ដោយមានការជួយពន្លត់ ទាន់ពេលវេលា អគ្គិភ័យនេះមិនបានឆេះ រាលដាលដល់បន្ទប់ ផ្សេងទៀតនោះទេ ហើយក៏មិនមានរងរបួស ដល់អ្នកណាម្នាក់ដែរ ប៉ុន្តែសម្ភារៈកីឡាមួយចំនួន ត្រូវភ្លើងឆេះខូចខាតទាំងស្រុង។ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ មកជួយប្រតិបត្តិការ បាញ់ពន្លត់ចំនួន ២គ្រឿង តែមិនបានបាញ់ទឹកទេ ព្រោះភ្លើងបានរលត់ទាំងស្រុង រយៈពេលកន្លះម៉ោងក្រោយ៕
Source from: watphnom-news.com























Loading...




Post a Comment