Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
រាជធានី​ភ្នំពេញ៖រថ​យន្ត​ហាយ​​ឡែ​ន​​ឌ័​រ​​មួយ​គ្រឿងត្រូវ​បាន​​ដើម​​គ្រាប់​បែកដ៏​​ធំ​​មួយ​​ដើម​រលំ​​សង្កត់​​កាល​ពី​​វេ​លា​​ម៉ោង៩​​និង​​២០​​នាទីយប់​​ថ្ងៃ​ទី​​១៨

រាជធានី​ភ្នំពេញ ៖ រថ​យន្ត​ហាយ​​ឡែ​ន​​ឌ័​រ​​មួយ​គ្រឿង ត្រូវ​បាន​​ដើម​​គ្រាប់​បែក ដ៏​​ធំ​​មួយ​​ដើម​រលំ​​សង្កត់​​ កាល​ពី​​វេ​លា​​ម៉ោង ៩​​និង​​២០​​នាទី យប់​​ថ្ងៃ​ទី​​១៨ ខែ​តុ​លា ឆ្នាំ​២០​១៣ ស្ថិត​នៅ​តាម​​ផ្លូវ​ជាតិ​​លេខ​​៥ ក្នុង​ភូមិ​​ស្ពាន​​ខ្ពស់ សង្កាត់​​គី​ឡូ​ម៉ែត្រ​​លេខ​​៦ ខណៈ​កំពុង​បើកបរ​តាមផ្លូវ បណ្តាល​ឲ្យ​រង​ការខូចខាត ស្ទើរ​ទាំងស្រុង តែ​សំណាងល្អ មនុស្ស​នៅក្នុង​រថយន្ត​ចំនួន ៤ នាក់​មិនបាន​រងរបួស​នោះទេ​។​

 

​ម្ចាស់​រថយន្ត​មានឈ្មោះ ឡេះ សា​វី អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ បាន​បើករថយន្ត ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-5257 និង​ក្រុមគ្រួសារ ត្រឡប់​មកពី​មើលជំងឺ​កូន ហើយ​នៅពេល​បើក​មក ដល់​ក្រោម​ដើមឈើ ខណៈ​កំពុងមាន​ភ្លៀង និង​ខ្យល់​ខ្លាំង​ផង​នោះ បាន​បណ្តាល​ឲ្យ ដើមឈើ​ដួល​សង្កត់​តែម្តង​។

 

​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ ខណ្ឌឫស្សីកែវ បាន​ទៅ​អាកា​ត់ និង​យក​ចេញពី ផ្លូវ​ខណៈ​ម្ចាស់​រថយន្ត បាន​យក​រថយន្ត​ទៅផ្ទះ ដើម្បី​ជួសជុល​ខ្លួនឯង​។  គ្រប់​ករណី​ដែល​ដើមឈើ រលំ​លើ​រថយន្ត របស់​ប្រជាពលរដ្ឋ គេ​មិនដែល​ឃើញ មន្ត្រី​ពាក់ព័ន្ធ​គិតគូរ ដោះស្រាយ​នោះទេ តែបើ​រថយន្ត​ទៅបុក ឬ​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ច្បាស់​ជា​សាលា​រាជធានី​ភ្នំពេញ ផាកពិន័យ ជាមិនខាន​ឡើយ​៕

Wat 19104


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item