Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖សព​​របស់​លោកយង់សំអាយុ៥៨ឆ្នាំ​ជា​​អ្នក​បើក​បរ​​យន្ត​ហោះ

​ខេត្តកណ្តាល ៖ សព​​របស់​លោក យង់ សំ អាយុ ៥៨ ឆ្នាំ​ជា​​អ្នក​បើក​បរ​​យន្ត​ហោះ ឲ្យ​​ក្រុម​ហ៊ុន​​អា​កាស​ចរណ៍​​ឡាវ ត្រូវ​បាន​​ដឹក​​តាម​​យន្ត​ហោះ របស់​​ក្រុម​ហ៊ុន​អា​កាស​ច​រណ៍​​ឡាវ មក​ដល់​​ប្រ​ទេស​​​កម្ពុ​ជា នៅ​វេ​លា​​ម៉ោង​​ប្រ​ហែល ១​​រសៀល​​នៅ​​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​ដឹក​ចេញ​តាម​ច្រក​មូលដ្ឋាន​ទ័ពអាកាស ដែល​នៅក្បែរ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​មកកាន់​គេហដ្ឋាន នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដើម្បី​ធ្វើបុណ្យ តាម​ប្រពៃណី​។​

 

​អ្នកស្រី សុខ ច​ន្ធូ ភរិយា​សព​លោក យង់ សំ បាន​អមដំណើរ​សព​ស្វាមី​អ្នកស្រី មកពី​ប្រទេស​ឡាវ បាន​ឲ្យ​ដឹងថា ពេល​ស្វាមី​គាត់​មាន​គ្រោះថ្នាក់ ធ្លាក់​យន្តហោះ គាត់​ក៏​កំពុង​នៅក្នុង ប្រទេស​ឡាវ​ដែរ​។ អ្នកស្រី ច​ន្ធូ បាន​រៀបរាប់​បែប​អ​បិ​យ​ជំនឿ​ថា នៅ​ថ្ងៃ​ដែល​ស្វាមី​កំពុង មាន​គ្រោះថ្នាក់ វា​ហាក់ដូច​ជាមាន​អ្វី​ម្យ៉ាង​មក​ធ្វើ​ឲ្យ​ដៃជើង​របស់គាត់ ប្រែជា​ត្រជាក់​ខុសធម្មតា​។ មុននឹង​ចេញទៅ​ធ្វើការ អ្នកស្រី​បាន​ផ្ដែផ្ដាំ​ស្វាមី ឲ្យ​ប្រុងប្រយ័ត្ន​ខ្លួន ហើយ​ស្វាមី​អ្នកស្រី ក៏បាន​ឆ្លើយតប​វិញ​ថា គាត់​ដឹងថា ត្រូវធ្វើ​យ៉ាងម៉េច​ហើយ និង​កុំ​ឲ្យ​អ្នកស្រី​ព្រួយបារម្ភ​ខ្លាំងពេក​។

 

​អ្នកស្រី សុខ ច​ន្ធូ បាន​រៀបរាប់​ទៀតថា ស្វាមី​អ្នកស្រី​គឺជា​បង្គោល ដ៏​រឹងមាំ​ក្នុង​គ្រួសារ ហើយ​ការបាត់បង់​រូបគាត់​នៅពេលនេះ នឹងធ្វើ​ឲ្យ​គ្រួសារ​គាត់​ជួប​ផល​លំបាក ព្រោះ​គាត់​មានកូន ៣​នាក់ ក្នុងបន្ទុក​ទៀតផង​។ អ្នកស្រី សុខ ច​ន្ធូ បាន​រំលឹកថា ស្វាមី​របស់គាត់​តស៊ូ ក្នុង​ឆាកជីវិត​ណាស់ គាត់​ធ្វើ​អ្វី​មិន​ខ្លាច​ហត់នឿយ​ទេ​ចំពោះ​គ្រួសារ មិន​អាចមាន​មនុស្ស​ដូច​គាត់​ទេ គាត់​មិន​គិត​ខ្លាច​ហត់នឿយ​ខ្លួន​គាត់​ទេ ឲ្យ​តែ​ក្រុមគ្រួសារ មាន​ហូបចុក​គ្រប់គ្រាន់ អ្វី​ក៏​គាត់​ធ្វើ​ដែរ គាត់​ដើរ​រហូត មិនសូវ​នៅ​ជុំ​ប្រពន្ធ​កូន​ទេ ដូចជា​ទៅ​សូ​វៀត ទៅ​បារាំង ជាដើម​។​

 

​នាយក​ចាត់ការ​ទូទៅ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ប្រចាំ​នៅ​កម្ពុជា អ្នកនាង វ៉ាន់​ផា​កន ខាន់​ថា​ម៉ា​ឡា ដែល​បាន​ចូលរួម គោរព​វិញ្ញាណក្ខន្ធ​សព​លោក យង់ សុំ ដែរនោះ បាន​ឲ្យ​ដឹងថា ការបាត់បង់​រូបលោក យង់ សំ វា​មិនមែនជា​ការសោកស្ដាយ សម្រាប់តែ​ប្រជាពលរដ្ឋ​កម្ពុជា នោះទេ តែ​វា​សម្រាប់​ប្រជាជន​ឡាវ​ផងដែរ​។ គ្រោះថ្នាក់​ធ្លាក់​យន្តហោះ នៅ​ប្រទេស​ឡាវ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ បានសម្លាប់​ជីវិត​មនុស្ស​ទាំងអស់ ៤៩​នាក់​ក្នុង​យន្តហោះ ដែល​បាន​ចាក​ចេញពី រដ្ឋធានី​វៀងចន្ទន៍ ឆ្ពោះទៅកាន់​តំបន់​ទេសចរណ៍​ឈ្មោះ ប៉ាក់​សេ ក្នុងប្រទេស​ឡាវ​។ ក្នុងចំណោម​អ្នក​ដែល​ស្លាប់​នោះ មាន​ជនជាតិ​ឡាវ កម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម កូរ៉េ បារាំង អូស្ត្រាលី អាមេរិក កាណាដា ចិន និង​តៃវ៉ាន់​៕

Wat 20103 Wat 20104 Wat 20105 Wat 20106


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item