រាជធានីភ្នំពេញ ៖ រថយន្តមែរសឺដេស ដែលសង្ស័យម្ចាស់ស្រវឹងជោកជាំ បានបើកបុករថយន្ត ឡិចស៊ីស RX-570 ពីក្រោយមួយទំហឹង បណ្តាលឲ្យរងនូវការខូចខាត ហើយរបាំងដែកចែកទ្រូងផ្លូវចំនួន ៥ផ្ទាំង ត្រូវបាក់រាបដល់ដី កាលពីវេលាម៉ោង ១និង៤០ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១ ខណ្ឌចំការមន។
មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX-570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2E-8748 បើកបរតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តម៉ាកមែរសឺដេស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-8555 ក្នុងទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីស ពីក្រោយពេញទំហឹង រួចបន្តទៅបុករបាំងដែក ចែកទ្រូងផ្លូវបាក់អស់៥ផ្ទាំង បណ្តាលឲ្យដួលរាបដល់ដី ហើយរថយន្តបង្កបានព្យាយាម បើករត់គេច តែត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ៕
Source from: watphnom-news.com
Post a Comment