Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖អ្នក​រត់​​រថ​យន្ត​ឈ្នួល​​ម្នាក់ត្រូវ​​ជន​ស​ង្ស័យ​ចំនួន​​៣​​នាក់ប្រើ​​កាំ​បិត​​កាប់និង​​វាយ​​ទៅ​លើ​​ជន​រង​គ្រោះដើ​ម្បី​​ប្លន់​​យក​​រថ​យន្តបន្ទាប់​ពី​​ជួល​​ជិះ​​ពី

ខេត្តបន្ទាយមានជ័យ ៖ អ្នក​រត់​​រថ​យន្ត​ឈ្នួល​​ម្នាក់ ត្រូវ​​ជន​ស​ង្ស័យ​ចំនួន​​៣​​នាក់ ប្រើ​​កាំ​បិត​​កាប់ និង​​វាយ​​ទៅ​លើ​​ជន​រង​គ្រោះ ដើ​ម្បី​​ប្លន់​​យក​​រថ​យន្ត បន្ទាប់​ពី​​ជួល​​ជិះ​​ពី ក្រុង​​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ទៅ​​ខេត្ត​បាត់​ដំ​បង ហើយ​​នៅពេល​មកដល់​ស្រុក​ម៉ាឡៃ ដែលជា​កន្លែង​ស្ងាត់ ក៏​ចាប់​ផ្តើមធ្វើ​សកម្មភាព កាលពី​វេលា​ម៉ោង​ជិត ៩​យប់ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅតាម ផ្លូវជាតិ​លេខ​៥ ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

ជនរងគ្រោះ​មានឈ្មោះ ឌី​ណា អាយុ​ជាង ៣០​ឆ្នាំ រស់នៅ ខេត្តបាត់ដំបង មានមុខ​របរ ជា​អ្នករត់​រថយន្តឈ្នួល បាន​រងរបួស​ធ្ងន់ ដោយសារតែ​ក្រុមចោរប្លន់​ទាំងនោះ បានធ្វើ​សកម្មភាព​វាយ និង​កាប់​។ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ជួល​រថយន្ត របស់​ជនរងគ្រោះ​ម៉ាក កា​ម៉ា​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6155 ពី​ក្រុង​ប៉ោយប៉ែត ទៅ​ខេត្តបាត់ដំបង លុះ​ពេលធ្វើ​ដំណើរ ដល់​កន្លែង​ស្ងាត់ ស្រាប់តែ​ជនសង្ស័យ បាន​ចាប់វាយ​និង​ចាក់ មកលើ​ជនរងគ្រោះ​តែម្តង​។

 

​តែ​សំណាងល្អ​ជនរងគ្រោះ​ដឹង​ទាន់ បាន​ស្រែក​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ តំបន់​នោះ ចេញមក​ជួយ​អន្តរាគមន៍ ហើយ​ប្តឹងទៅ​សមត្ថកិច្ច ជាហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ទាំង ៣​នាក់ រត់​ចូល​ព្រៃ​អស់ ។ ក្រោយពី​មាន​ករណីនេះ​កើតឡើង សមត្ថកិច្ច​បាន​ចុះជួយ អន្តរាគមន៍​ភ្លាមៗ ជួយសង្គ្រោះ​ជនរងគ្រោះ និង​យក​រថយន្ត​មកវិញ ខណៈ​ជនសង្ស័យ​ទាំងនោះ ស្ថិតនៅក្រោម​ការ​តាម​ចាប់ខ្លួន  យ៉ាង​យកចិត្តទុកដាក់​៕

Wat 2010


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item