Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ស​មត្ថ​កិច្ច​​ខណ្ឌ​មាន​ជ័យបាន​​កោះ​ហៅបុរស​​ជា​​ប្តីនិង​​សា​ក្សី​​មួយ​ចំ​នួន​ទៀតរួម​ទាំង​​ស្ត្រី​​ស្នេហ៍​​របស់​​ស្វា​មីជន​រង​គ្រោះ​​ផង​ដែរ

​រាជធានី​ភ្នំពេញ ៖ ស​មត្ថ​កិច្ច​​ខណ្ឌ​មាន​ជ័យ បាន​​កោះ​ហៅ បុរស​​ជា​​ប្តី និង​​សា​ក្សី​​មួយ​ចំ​នួន​ទៀត រួម​ទាំង​​ស្ត្រី​​ស្នេហ៍​​របស់​​ស្វា​មី ជន​រង​គ្រោះ​​ផង​ដែរ ទៅ​​សាក​សួរ​ជុំ​វិញ ករណី​​ឃាត​កម្ម អា​ក​សម្លាប់ ស្ត្រី​​កូន​ប្រ​សារ​​ថៅ​កែ​​សំ​ណង់ដល់​​ក្នុង​​បន្ទប់ដេក នៅផ្ទះ​ជាន់​ទី​១ ក្នុងភូមិ​ដើម​ម៉ាក់​ឃ្លើ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ កាលពី​ម៉ោង​ប្រមាណ ៩ និង​៣០​នាទី យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣​កន្លងទៅនេះ​។​

​

ក្រោយ​ករណី​ឃាតកម្ម ដ៏​ឃោរឃៅ​នេះ កម្លាំង​នរគ​បាល​ព្រហ្មទណ្ឌ ខណ្ឌមានជ័យ បានធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្តបន្ទាប់ រហូតដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣​នេះ សមត្ថកិច្ច​បាន​កោះហៅ បុរស​ឈ្មោះ សឺ លូ​ផេង​ឡុង អាយុ  ៣២ ឆ្នាំ ជា​ប្តី​នារី​រងគ្រោះ និង​ជា​កូនបង្កើត​ថៅកែ​សំណង់​ឈ្មោះ ហ៊ា​តុង រួមទាំង​នារី​ម្នាក់ទៀត មក​សួរនាំ​ជុំវិញ​ករណី​ករណី​ឃាតកម្ម​នេះ​។ លទ្ធផល​នៃ​ការសាកសួរ មិនទាន់​ដឹង​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច កំពុង​បន្ត​សាកសួរ​បុរស​ជា​ប្តី និង​សាក្សី​មួយចំនួន នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ​។​

 

​ស្ត្រី​វ័យក្មេង​ម្នាក់ទៀត​មានឈ្មោះ ប្រាក់ សុវណ្ណ​វ​លក្ខណ៍ ភេទ​ស្រី អាយុ ២៣ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ មាន​ទីលំនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ហើយ​ស្ដ្រី​ម្នាក់នេះ​ត្រូវជា សង្សារ​កំណាន់​របស់​ឈ្មោះ សឺ លូ​ផេង​ឡុង ។ យោងតាម​ប្រភពព័ត៌មាន​មួយ បានឱ្យដឹងថា ឃាតកម្ម​ចាក់ និង​អា​រក​សម្លាប់ ទៅលើ​ស្រី​ជា​កូនប្រសារ ថៅកែ​សំណង់​ឈ្មោះ ហ៊ា​តុង គឺជា​គម្រោងការ​របស់ ជនសង្ស័យ​ទាំង​២​នាក់​នេះ​។​
​

សូម​រំលឹកថា ស្ត្រី​ឈ្មោះ ជួ លី​ជូ អាយុ ៣៤ ឆ្នាំ ជា​កូនប្រសារ​ស្រី​របស់​ថៅកែ សំណង់​ឈ្មោះ ហ៊ា​តុង ត្រូវបាន​ជនល្មើស​ចូលទៅ​អា​រក​សម្លាប់ នៅក្នុង​បន្ទប់ដេក ទាំង​មិនដឹង​មូលហេតុ ហើយ​ក្រៅពី​អា​រក​សម្លាប់ ស្ត្រី​រងគ្រោះ​ហើយ ជនសង្ស័យ​បាន​យក ទ្រព្យសម្បត្តិ​រួមមាន ខ្សែដៃ​ពេជ្រ​១, ចិញ្ចៀនពេជ្រ ២ វង់​, លុយ ១៣.០០០ ដុល្លារ និង​លុយ​ខ្មែរ ជាច្រើន​លាន​រៀល​ទៀត​៕

Wat 13107 Wat 13108 Wat 13109
​

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item