ខេត្តបន្ទាយមានជ័យ ៖ ប្រតិបត្តិការចម្រុះ ដោយមានគ្រឿងចក្រ អ្នកបច្ចេកទេស មន្ត្រីអាជ្ញាធរដែនដី ទាហាន និងប្រជាពលរដ្ឋ រាប់រយនាក់ពេញមួយយប់ទល់ភ្លឺ អាចការពារទំនប់ខាងកើត របស់អាងត្រពាំងថ្ម ស្ថិតនៅឃុំប៉ោយចារស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប្រវែងជិត ១០០ ម៉ែត្រ ដែលបានប្រេះ រកកលនឹងបាក់ កាលពីល្ងាចថ្ងៃទី១២ ខែតុលា មិនឲ្យមានគ្រោះអាក្រក់ ណាមួយកើតឡើងនោះទេ បើទោះបីជាប្រជាពលរដ្ឋ នៅក្បែរទំនប់ដែលប្រេះនោះ បានរត់ភៀសខ្លួនពីផ្ទះ ស្ទើរអស់ទាំងយប់ក៏ដោយ។
មន្ត្រីជំនាញ និងកងកម្លាំងល្បាត បានឃើញស្នាមប្រេះ ៤ ជាន់ប្រវែងជិត ១០០ ម៉ែត្រនៃទំនប់ខាងកើតរបស់អាងត្រពាំងថ្ម កាលពីថ្ងៃទី១២ ខែតុលា ហើយភ្លាមៗនោះ អគ្គនាយកក្រសួងធនធានទឹក ប្រធានមន្ទីរធនធានទឹក លោកឧត្តមសេនីយ៍ ឈឿន សារិទ្ធ និងអ្នកពាក់ព័ន្ធ បានចេញប្រតិបតិ្តការ ការពាទំនប់ដើម្បីបញ្ជៀសការបាក់ធ្លាយទឹក។ ពេលនោះអ្នកភូមិ ប៉ោយចារ ភ័យស្លន់រត់ភៀសខ្លួន ចេញពីផ្ទះទាំងយប់កាលពីថ្ងៃទី១២ ខែតុលា ដោយបារម្ភខ្លាច បាក់ទំនប់ទឹក អាងត្រពាំងថ្មនោះ។
ផ្នែកពាក់ព័ន្ធទាំងអស់ និងគ្រឿងចក្របានធ្វើការ មួយថ្ងៃមួយយប់ទល់ភ្លឺ ដោយយកបង្គោលក្រាក់ សង្កត់ចុះជើងទំនប់ដាក់ដី ថ្ម និងចាក់ចូលក្នុងទឹកជើងទេរ ទំនប់អាងទើបយើង អាចការពារទំនប់នោះ បានយ៉ាងល្អឡើងវិញ។ ក្រុមមន្ត្រីបានបញ្ជាក់ថា កុំឃើញកន្លែងប្រេះនោះទាន់ កុំអីពិបាកគ្រប់គ្រងស្ថានការណ៍ណាស់។ លោក ទ្រី ណារិន អភិបាលខេត្ត បន្ទាយមានជ័យ ធ្លាប់បានបញ្ជាក់ថា កម្លាំងទ័ព មន្ត្រី និងគ្រឿងចក្រ ពុំអាចដកថយពីទំនប់អាងត្រពាំងថ្មទេ ព្រោះបើគ្រប់គ្រងពុំបាន ទឹកអាងនេះច្រើនណាស់ ពុំដឹងជាប៉ះពាល់គ្រោះថ្នាក់ប៉ុណ្ណាទេ៕
Source from: watphnom-news.com























Loading...




Post a Comment