រាជធានីភ្នំពេញ ៖ បុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី ដែលបន្លំខ្លួនចូលរួមក្នុងវេទិកា ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ ក្នុងបំណងទុច្ចរិត ត្រូវបានឃាត់ខ្លួន និងវាយតប់យ៉ាងដំណំ កាលពីព្រឹកថ្ងៃទី១៣ខែតុលា ហើយត្រូវបានសមត្ថកិច្ច ចូលមកអន្តរាគមន៍ និងនាំខ្លួនយកទៅសួរនាំ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
បុរសម្នាក់នោះមានឈ្មោះ ដឹង ជឿន កាន់កាតកាសែត វេបសាយ មង្គលរិទ្ធិ ដែលចេញដោយ មន្ទីរព័ត៌មាន រាជធានីភ្នំពេញ បានយកកាំភ្លើង ចូលទៅក្នុងវេទិកា គ្រូបង្រៀនពិភពលោក ប៉ុន្តែត្រូវបានកងសន្តិសុខឃាត់ខ្លួន និងប្រើអំពើហិង្សា វាយរហូតដល់សន្លប់ ហើយស្រាតខោជើងវែង។ សមត្ថកិច្ចបានជួយធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីទប់ស្កាត់កុំឲ្យ មានការប្រើអំពើហិង្សា ទៅលើបុរសនោះ ហើយអាវុធខ្លី ដែលត្រូវដកហូតនោះ បានប្រគល់ឲ្យសមត្ថកិច្ច។
យ៉ាងណាក៏ដោយ ប្រភពព័ត៌មានពីកន្លែង កើតហេតុ បានឲ្យដឹងថា បុរសម្នាក់ដែលមាន កាំភ្លើងជាប់ខ្លួន ហើយបន្លំជាអ្នកយកព័ត៌មាន បានកាន់កាំភ្លើង បម្រុងបាញ់លោកស្រី មួរ សុខហួរ តែត្រូវបានលោកស្រី មួរ សុខហួរ និងអ្នកចូលរួមដទៃទៀត ប្រទាញកាំភ្លើង ហើយព្រួតវាយតែម្តង។ សមត្ថកិច្ចមិនអាចបញ្ជាក់ពីករណីនេះទេ ពេលនាំខ្លួនបុរសម្នាក់នេះ ទៅសួរនាំនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ៕
Source from: watphnom-news.com























Loading...




Post a Comment