Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកោះកុង៖នៅ​​ទូ​ទាំង​​ខេត្ត​កោះ​កុងនរ​ណា​​ក៏​បាន​​ដឹង​​ពី​​សិទ្ធិ​អំ​ណាចរបស់​លោក​​ស័ក្តិ៤យឹមផេង

​ខេត្តកោះកុង ៖ នៅ​​ទូ​ទាំង​​ខេត្ត​កោះ​កុង នរ​ណា​​ក៏​បាន​​ដឹង​​ពី​​សិទ្ធិ​អំ​ណាច របស់​លោក​​ស័ក្តិ ៤ យឹម ផេង ដែល​​កំ​ពុង​តែ​​ល្បី​ឈ្មោះ ក្នុង​ការ​​ប្រ​កប​​អា​ជីព​​រក​ស៊ី​ដឹក​ជញ្ជូន ប្រេង​សាំង​​និង​​ទំ​និញ​គេច​ពន្ធ​​តាម​​ដែន​សមុទ្រ ហើយ​​បើ​​និ​យាយ​​ពី​​ជំនាញ​​គយ របស់លោក ប៉ាង វ៉ាន់​ថន វិញ​សម្ងំ​កើប​តែ​លុយ​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិនដែល​ហ៊ាន​ហើបមាត់​ពី​បញ្ហា​នេះ​ទេ ដែល​ទាមទារ​ឲ្យ​អង្គភាព ប្រឆាំង​អំពើពុករលួយ ស្រាវជ្រាវ​បញ្ហា​នេះ​ឡើងវិញ​ផង គឺ​យ៉ាងហោចណាស់​អាចជួយ ឲ្យ​មាន​កំណើន​នៃ​ចំណូល​ថវិកាជាតិ និង​នាំយក​មន្ត្រី​ខិលខូច​ពុករលួយ​ទៅ​ដាក់ទោស​តាមច្បាប់​។​

 

​សេចក្តីរាយការណ៍​ពី​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​ទូក​ដឹក​ប្រេង​គេចពន្ធ ក៏ដូចជា​ទំនិញ​ចម្រុះ ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​មកពី​ស្រុក​សៀម ចូល​ទឹកដី​ខេត្តកោះកុង តាម​ដែនសមុទ្រ យ៉ាង​អនាធិបតេយ្យ​បំផុត គេ​មិនដែល​ឃើញ​ជំនាញ​គយ របស់លោក ប៉ាង វ៉ាន់​ថន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់ បង្ក្រាប​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់​ទាំងនេះ​ទេ​។ មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ យឹម ផេង ហៅ​រស្មី ជា​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤ មាន​តួនាទី​ជា​នាយរង​ទទួលបន្ទុក ផែន​កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នរគ​បាល​ខេត្តកោះកុង បានក្លាយ​ជា​មេ​ឈ្មួញ​ធំជាងគេ ក្នុងការ​រកស៊ី​នាំចូល​ប្រេងសាំង​គេចពន្ធ និង​ទំនិញ​ចម្រុះ​តាម​ដែនសមុទ្រ យកមក​លក់​ចែកចាយ​នៅ ពាសពេញ​ខេត្តកោះកុង គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ​។​

 

​លោក យឹម ផេង បាន​បើក​ស្ថានីយ៍​លក់​ប្រេង គេចពន្ធ​ដ៏​ធំ​មួយកន្លែង ស្ថិតនៅតាម​ដងផ្លូវ​ជាតិ​លេខ​៤៨ ដោយ​យកឈ្មោះ​ក្រុមហ៊ុន​ប្រេង​ស្របច្បាប់​មក​ធ្វើជា​ខែល ប៉ុន្តែ​រឿង​ពិត​គឺ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​នោះ លក់​ចែកចាយ​ប្រេងសាំង​គេចពន្ធ ដែល​លោក យឹម ផេង នាំចូល​តាម​ដែនសមុទ្រ ក្នុង​មួយថ្ងៃៗ​រាប់ម៉ឺន​លីត្រ ដោយ​ដឹកជញ្ជូន​តាម​ទូក​ធំៗ​។ ក្រៅពី​ជំនួញ​នាំចូល​ប្រេងសាំង​គេចពន្ធ គេ​ដឹងថា​លោក យឹម ផេង ក៏មាន​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​គ្រឿងទេស និង​ទំនិញ​ចម្រុះ​មកពី​ស្រុក​សៀម យកមក​លក់​ចែកចាយ​លើទឹក​ដី​ខេត្តកោះកុង ដោយ​មិនមាន​ការបង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ គឺ​រាប់សិប​ឆ្នាំ​មកហើយ ដែល​លោក យឹម ផេង រួមទាំង​ភរិយា​របស់គាត់ បានក្លាយ​ជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ទំនិញគេចពន្ធ​ដ៏​មាន​ឥទ្ធិពល​។​
​

លោក យឹម ផេង តែងតែ​អួតអាង​ថា គាត់​ជាម​នុស្ស​ស្អាតស្អំ ហើយ​រឿង​រកស៊ី​ដឹកទំនិញ​អី​នោះ សូម​សួរ​ទៅ​ប្រពន្ធ​គាត់​។ ការលើកឡើង បែបនេះ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អស់សំណើច​យ៉ាងខ្លាំង ព្រោះ​គេ​គិត​ឃើញថា ប្រសិនបើ​គ្មាន​លោក យឹម ផេង ជា​ខ្នងបង្អែក​ភរិយា​របស់គាត់ មិនអាច​ទៅ​ប្រឡូក​ក្នុង​អាជីព នាំចូល​ទំនិញគេចពន្ធ បំផ្លាញ​ចំណូល​ថវិកាជាតិ ច្រើនសន្ធឹក​សន្ធាប់​នោះទេ​។ ដូច្នេះ​ទោះជា​លោក យឹម ផេង ប្រឡូក​ក្នុង​ការរកស៊ី ដឹកជញ្ជូន​ទំនិញគេចពន្ធ​ដោយផ្ទាល់ ឬ​គ្រាន់តែ​ធ្វើជា​ខ្នងបង្អែក ឲ្យ​ភរិយា​របស់គាត់ គឺ​វា​ដូច​តែ​គ្នា​ទេ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ ដោយសារតែ​គេ​យោគយល់ ណាមួយ​លោក យឹម ផេង ចេះ​បែងចែក​ផលប្រយោជន៍​ខ្លះៗ ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​ការដឹកជញ្ជូន​ទំនិញគេចពន្ធ របស់គាត់​អាច​ដំណើរការ​ដោយ​រលូន​ល្អ​។​

 

​សូម្បីតែ​លោក​គយ​ចល័ត ដែល​ប្រចាំការ​លើ​ផ្ទៃសមុទ្រ នៅ​ចំណុច​មាត់ច្រក​ប៉ាក់​ខ្លង គឺ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ រួមទាំង​សមត្ថកិច្ច​ប្រចាំ ច្រកព្រំដែន​ទាំងនោះ សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍ ពី​អាជីព​រកស៊ី​នាំចូល ទំនិញគេចពន្ធ​របស់​លោក យឹម ផេង ទើប​មិន​ដែលមាន​នរណា ហ៊ាន​ហើបមាត់​សោះ​។ ការ​នាំចូល​ទំនិញ​ដោយ​គ្មាន ការបង់ពន្ធ​ត្រឹមត្រូវ​របស់លោក យឹម ផេង និង​ភរិយា​របស់គាត់ អាច​ដំណើរការ​ទៅបាន ដោយសារតែ​គាត់​មាន​ខ្សែ​ទុយោ និង​មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក ប៉ាង វ៉ាន់​ថន ជា​ប្រធាន​សាខាគយ​ខេត្តកោះកុង ទើប​គាត់​អាច​នាំចូល​ប្រេង​គេចពន្ធ ក្នុង​មួយថ្ងៃៗ​រាប់ម៉ឺន​លីត្រ រួមទាំង​គ្រឿងទេស និង​ទំនិញ​ចម្រុះ​ក្នុង​មួយថ្ងៃៗ​រាប់​តោន គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។
​

ពាក់ព័ន្ធ​នឹង​ករណី​ដែល​គ្មាន​ការបង្ក្រាប អំពើ​រត់ពន្ធ​ទំនិញ​យ៉ាង​អនាធិបតេយ្យ​តាម​ដែនសមុទ្រ ក្នុង​ទឹកដី​ខេត្តកោះកុង ត្រូវបាន​ជំនាញ​គយ​មួយចំនួន​លើកឡើងថា ឈ្មួញ​ជាច្រើន​សុទ្ធសឹង​ជា​មន្ត្រីរាជការ និង​ប្រើ​ស្បែក​ជា​កម្លាំងប្រដាប់អាវុធ ទើប​មានការ​យោគយល់ គ្មាន​ការបង្ក្រាប​សុខចិត្ត​ទទួលយក​លុយ ជាប្រចាំ​ជើង​ឬ​ប្រចាំខែ​ពី​ក្រុម​ឈ្មួញ​។ ជាពិសេស​សមត្ថកិច្ច​គ​យ​ចល័ត ប្រចាំ​នៅ​មាត់ច្រក​ប៉ាក់​ខ្លង ដឹកនាំ​ដោយ​លោក ម៉ៅ ទ័​រ និង​លោក ឱម ស៊ីនួន គឺជា​អ្នក​ត្រូវប៉ាន់​ជាងគេ ក្នុងការ​ឃុបឃិត​បើកភ្លើង​ខៀវ ឲ្យ​មេ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ នាំចូល​ទំនិញគេចពន្ធ តាម​ដែនសមុទ្រ​មក​លក់​ចែកចាយ ពេញ​ខេត្តកោះកុង ឬ​បន្ត​ឡើងមក​កាន់​ខេត្ត​ព្រះសីហនុ មិនដែល​មានការ​បង្ក្រាប​៕

Wat Yim Pheng
​

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item