Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖នារី​​វ័យ​ក្មេង​​ម្នាក់​​ដែល​​អ​តីតជា​​អ្នក​​ចាប់​​ទឹក​កកក្នុង​​ភោ​ជ​នីយ​ដ្ឋានម​ហា​សាលខណៈ​ដែល​​ផឹក​ស៊ី​​ស្រ​វឹងដេក​លក់​​ក្នុង​​បន្ទប់​​ផ្ទះ​ជួល

​ខេត្តបាត់ដំបង ៖ នារី​​វ័យ​ក្មេង​​ម្នាក់​​ដែល​​អ​តីត ជា​​អ្នក​​ចាប់​​ទឹក​កក ក្នុង​​ភោ​ជ​នីយ​ដ្ឋាន ម​ហា​សាល ខណៈ​ដែល​​ផឹក​ស៊ី​​ស្រ​វឹង ដេក​លក់​​ក្នុង​​បន្ទប់​​ផ្ទះ​ជួល ត្រូវ​​ប្រុស​ព្រាន​​ដែល មាន​​ប្រ​ពន្ធ​​និង​​កូន រួច​ទៅ​ហើយ​​នោះ​​ចូល​ទៅ​​ចាប់​រំលោភប្លន់​​យក​​ព្រហ្ម​ចារី តែ​សំណាងល្អ​បាន​សមត្ថកិច្ច ជួយ​អន្តរា​គម​ន៏​ទាន់ពេល កាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ត្រង់ចំណុច​ផ្ទះជួល ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ខេត្តបាត់ដំបង​។

 

​យោងតាម​ពាក្យបណ្តឹង របស់​នារី​រងគ្រោះ​ឈ្មោះ យ៉ូន ផល្លា អាយុ ១៧​ឆ្នាំ រស់នៅ​ចំណុច​អូរ​ដំបង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ បានអោយដឹងថា កន្លងមក​នាង​គឺជា​អ្នក​ចាប់​ទឹកកក​ក្នុង ភោជនីយដ្ឋាន​មហាសាល ប៉ុន្តែ​ថ្មីៗ​នេះ​នាង​ក៏បាន​ឈប់សំរាក ពី​ការងារ​ដោយ​ទៅ​ស្នាក់នៅ ក្នុង​បន្ទប់​ផ្ទះជួល​របស់​មិត្តភក្តិ​ឈ្មោះ គា ត្រង់ចំណុច​កើតហេតុ​ខាងលើ ក៏ត្រូវ​បុរស​ល្មោភកាម រំលោភ​បានសម្រេច​។

 

​នៅវេលា​ម៉ោង​១ រសៀល នា​ថ្ងៃកើតហេតុ​នាង ជាមួយនឹង​មិត្តភក្តិ បាន​ទៅ​ផឹកស្រា​ផ្តិល​នៅផ្ទះ​ឈ្មោះ អ៊ុំ សាន ក្នុងភូមិ រំចេក​៣ ដែលមាន​គ្នា ៥​នាក់ ហើយ​បាន​ផឹកស្រា អស់​ចំនួន ៦​លីត្រ រហូតដល់​ម៉ោង ៥​ល្ងាច ទើប​លោកគ្រូ​របស់​នាង ជា​អ្នក​ឌុប​ពួកនាង​ទាំង ២​នាក់​ត្រឡប់មក​បន្ទប់​ជួល​វិញ​។ នាង​ក៏​លង់លក់​ទៅ ប៉ុន្តែ​នាង​បាន​ភ្ញាក់​ដឹងខ្លួន​វិញ ម៉ោង​ប្រហែលជា ៩​យប់ ដោយសារ​តែមាន​អារម្មណ៍​ថា ដូចជា​មាន​អ្វី​សង្កត់ពីលើ​ខ្លួនប្រាណ​។

 

​ខណៈនោះ​នាង​បើ​ភ្នែក​ឡើង គឺមាន​បុរស​ម្នាក់​ដែល​ស្ថិត ក្នុង​ភាព​អាក្រាតកាយ បាន​ពោប​ពីលើ​នាង ហើយ​ថែមទាំង​បាន បញ្ចូល​លិង្គ​ទៅក្នុង ប្រដាប់ភេទ​របស់​នាង រួចទៅហើយ​។ ភ្លាមៗ​នោះ​នាង​មិនទាន់បាន​និយាយស្តី ឬក៏​បម្រះ​នោះទេ ក៏​ស្រាប់​តែមាន​សំលេង គោះទ្វារ​បន្ទប់​ពី​ខាងក្រៅ ពេលនោះ​បុរស​ល្មោភកាម បាន​ដើរទៅ​បើកទ្វារ គឺជា​មិត្តភក្តិ​របស់​នាង​ឈ្មោះ គា បាន​ត្រឡប់មកវិញ ធ្វើអោយ​មានការ​ឆោឡោ​ឈានដល់​ការឃាត់ខ្លួន បុរស​ល្មោភកាម​ទៅ​សាកសួរ​។​

ជនសង្ស័យ​មានឈ្មោះ ភេទ សុ​ផា អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ ១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច មាន​ប្រពន្ធ  បាន​សារភាពថា ខ្លួន​បាន​ផឹកស៊ី​ឡើង​ស្រវឹង បាន​ទៅលេង​បន្ទប់​កើតហេតុ ព្រោះ​កន្លងមក​ក៏​ធ្លាប់ ដើរ​ផឹកស៊ី​លេង​ជាមួយ​នាង​ដែរ​ក្នុង នាម​ជា​អ្នក​ធ្លាប់​ស្គាល់គ្នា​។ ពេល​ចូលទៅក្នុង​បន្ទប់ ឃើញ​នាង​ដេក​តែម្នាក់ឯង ក៏មាន​អារម្មណ៍ ពុះកញ្ជ្រោល​ហើយ​រំលោភ​នាង​បាន​ម្តង ប៉ុន្តែ​ពេលដែល​ខ្លួន​បាន​រំលោភ គឺ​នាង​ពុំ​ដឹងខ្លួន​ទេ ៕

Wat 291022


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item