Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ភ្នំពេញ៖អតីតតារាចម្រៀងស្រីដែលធ្លាប់មានឈ្មោះល្បីគួរសមប្រចាំនៅផលិតកម្មរ៉ុកកញ្ញាខៀវដាឡិចភ្នំពេញ៖ អតីតតារាចម្រៀងស្រី ដែលធ្លាប់មានឈ្មោះល្បីគួរសម ប្រចាំនៅផលិតកម្ម រ៉ុក កញ្ញា ខៀវ ដាឡិច មួយរយៈមុននេះ ហាក់មានភាពស្ងប់ស្ងាត់ខ្លាំង ក្រោយពីផលិតកម្មរ៉ុក បានផ្អាកចេញបទចម្រៀង និង ត្រូវបានបិទទ្វារមកនោះ។ការបាត់មុខបាត់មាត់នៅឆ្ងាយ ពីសិល្បៈអស់មួយរយៈមកនោះ ទើបតារាស្រីរូបនេះសម្រេចចិត្ត ចូលមកជ្រកក្រោមដំបូល របស់ផលិតកម្ម ប៊ីកមែន (Big Man) ជាថ្មីឡើងវិញក្នុងបំណងទាញការគាំទ្រ និង ប្រជាប្រិភាពមកវិញ។
ក្រោយពីបានបង្ហាញវត្តមានជាថ្មី នៅក្នុងផលិតកម្ម Big Man បានធ្វើឱ្យតារានិយម ខាងភាពសិចស៊ី បង្ហាញដើមទ្រូងយ៉ាងទ្រលុកទ្រលន់នាង ខៀវ ដាឡិច ចាប់ផ្តើមមានយីអ៊ុន ឡើងបណ្តើៗជាថ្មីឡើងវិញ បន្ទាប់ពីនាងបានបាត់បង់ឱកាស និងកេរ្តិ៍ឈ្មោះអស់មួយរយៈមកហើយនោះ។ ខណៈដែលប្រជាប្រិយភាព និង ការគាំទ្រកំពុងតែលូតឡើង ជាបណ្តើរៗមកវិញផងនោះ ក៏ស្រាប់តែមានព័ត៌មានលេចឮមកថា កំពុងមានបុរសជាច្រើន ព្យាយាមទាក់ទងតាមលួងលោមចិត្ត ចង់បានបេះដូងរបស់កញ្ញា ខៀវ ដាឡិច មកឃុំគ្រងធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ប្រភពពីអ្នកនៅក្នុងចង្កោមសិល្បៈ ដែលនៅកៀកកិត និងតារារូបនេះបានបង្ហើបប្រាប់ថា បច្ចុប្បន្ននេះដាឡិច កំពុងតែលួចមានទំនាក់ទំនងស្នេហា អាថ៌កំបាងជាមួយបុរសមានទ្រព្យសម្បត្តិហូរហៀរ ក្នុងស្រុកម្នាក់ និងបានទាក់ទងគ្នាជាប្រចាំថ្ងៃ។ ហើយអ្វីដែលពិសេស ជាងនេះទៅទៀតនោះ បុរសម្នាក់នេះ ក៏មានគម្រោងទិញឡានសេរីទំនើប ដើម្បីផ្គាប់ចិត្តនាងទៀតផង។
ប្រភពបានបន្តថា បើតាមគេដឹងបុរសម្នាក់នេះ មានវ័យប្រហែលជា៤០ឆ្នាំ ហើយបច្ចុប្បន្នកំពុងតែ រស់នៅក្នុងស្រុកខ្មែរក្នុងជីវភាពយ៉ាងធូរធារ លើគំនរលុយដ៏ច្រើនពោល គឺជាអ្នកដែលមានលុយច្រើន ក្នុងលំដាប់អ្នកមាននៅស្រុកខ្មែរ ។ លើសពីនេះ បុរសម្នាក់ដែលស្រលាញ់នាង ដាឡិច ដោយមានបំណងរៀបការទៅតាម ច្បាប់ប្រពៃណី ។
ប្រភពបានបន្ថែមថា ទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរនេះ ទើបតែកើនឡើង ក្នុងពេលប្រហែលជា៤-៥ ខែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងជាងនេះគឺ គេឧស្សាហ៍ឃើញអ្នកទាំងពីរ បណ្តើរគ្នាទៅណាមកណាមានលក្ខណៈស្និទ្ធិស្នាល នឹងគ្នាណាស់។
ជុំវិញព័ត៌មានលេចឮដ៏រសើបខាងលើនេះដែរ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣នេះ គេហទំព័រ Looking TODAY មិនទាន់អាច់ទំនាក់ទំនង ដើម្បីសាកសួរពីកញ្ញា ខៀវ ដាឡិច បាននៅឡើយទេ ព្រោះទូរស័ព្ទរបស់នាងត្រូវបានបិទ។ ដូច្នេះ Looking TODAY រង់ចាំចំពោះការបកស្រាយពីកញ្ញា ខៀវ ដាឡិច នៅពេលក្រោយ៕



ប្រភព៖Lookintoday

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item