ក្រុងប៉ោយប៉ែត ៖ យ៉ាងហោចណាស់មនុស្ស ៣នាក់ បានរបួសធ្ងន់ស្រាល ដោយសារបើកម៉ូតូហុងដាឌ្រីម មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកជាមួយ គោយន្តកន្ត្រៃដឹកស្រូវ ដែលខូចចតចោលលើដងផ្លូវ ជាតិលេខ៥ កាលពីវេលាម៉ោង ៧និង២០ នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះ រួមមាន ១-ឈ្មោះ ត្រេន ភេទប្រុស អាយុប្រហែលជាង ២០ ឆ្នាំ មានទីលំនៅ ក្នុងភូមិនិមិត្ត២ សង្កាត់កើតហេតុ បានរងរបួសធ្ងន់ ២-ឈ្មោះ ត្រាញ់ ធា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ បានរបួសស្រាលនិង ៣-ឈ្មោះ រិន ពន្លឺ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិនិមិត្ត៣ សង្កាត់កើតហេតុ បានរបួសធ្ងន់។
ជនរងគ្រោះទាំង ៣នាក់ ជិះម៉ូតូម៉ាកសង់ហុងដាឌ្រីមសេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ ១C.៨៧៣៥។ ចំណែកគោយន្តកន្ត្រៃ ដឹកស្រូវពេញខូចបែកបាដាងកង់ ហើយចតចោលស្របទិសគ្នា ដោយបានដាក់មែកឈើ មួយបាច់ធំចម្ងាយ ប្រហែលជាង ២០ម៉ែត្រ ពីកន្លែងខូចផងដែរ ហើយដោយសារតែ ម៉ូតូបើកលឿនពេក មិនប្រុងប្រយ័ត្ន ក៏មានរឿងអាក្រក់តែម្តង៕
Source from: watphnom-news.com
Post a Comment