រាជធានីភ្នំពេញ ៖ ការសិក្សាស្រាវជ្រាវថ្មីមួយ ក្នុងព្រឹត្តិបត្រស្រាវជ្រាវ Journal of Sex បានបង្ហាញថា គូស្នេហ៍មានសម្ព័ន្ធភាព តាមគន្លងប្រពៃណី ជាលក្ខណៈប្ដីប្រពន្ធ មិនត្រឹមតែមាន អារម្មណ៍ផ្លូវភេទពុះកញ្ជ្រោល ខ្លាំងក្លាជាងដៃគូ លើគ្រែមួយគ្រាប៉ុណ្ណោះទេ គឺពួកគេថែមទាំងទទួលបាន នូវលទ្ធផលគាប់ចិត្ត ខាងជីវិតសិចទៀតផង។
ក្រុមអ្នកស្រាវជ្រាវ ធ្វើការស្ទាបស្ទង់មតិ លើអត្រាមនុស្សចំនួន ៣៧៦នាក់ ហើយលទ្ធផលបានបង្ហាញថា គូស្នេហ៍ទំនាក់ទំនង តាមប្រពៃណីមានសម្ព័ន្ធភាព លើគ្រែស្អិតល្មួត និងកក់ក្ដៅជាងដៃគូ ដែលរួមភេទជាមួយអ្នក មិនសូវស្គាល់។ បណ្ឌិតសង្គមចិត្តសាស្ត្រ ចេស្ទីន ឡេមីលឺ មកពីសាកលវិទ្យាល័យ ហាវើត បាននិយាយថា មូលហេតុនៃការទទួលបាន សុភមង្គលប្រសើរនោះ គឺវាពាក់ព័ន្ធទៅនឹងការ ប្រាស្រ័យគ្នា ក្នុងជីវិតរស់នៅ។
គូស្នេហ៍រួមរស់តាមគន្លងប្រពៃណី មានការបើកចំហចិត្ត ច្រើនជាពិសេស ពួកគេអាចពិភាក្សា រឿងសិចយ៉ាងបើកចំហ។ ការពិភាក្សាពីតម្រូវការ និងចំណូលចិត្តរៀងៗខ្លួន អាចធ្វើឲ្យពួកគេ បំពេញចំណង់គ្នាទៅវិញទៅមកបានល្អ។ រីឯដៃគូរួមភេទខាងក្រៅផ្ទះ ហាក់មិនសូវមានភាព ស្រណុកសុខស្រួលលើគ្រែទេ ម្យ៉ាងដោយសារតែការភ័យខ្លាច ឆ្លងរោគ ការមិនទុកចិត្តគ្នា និងការប្រើស្រោមអនាម័យ ជារនាំងការពារជាដើម៕
Source from: watphnom-news.com
Post a Comment