Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖ប្រ​ជា​ពល​រដ្ឋ​​នៅ​​តំ​បន់​​ទំ​នប់​រលកបាន​​ស្គា​ល់​ពី​​ឥ​ទ្ធិ​ពល​​អំ​ណាច​​របស់​លោកឌិនវ៉ាន់​ឌីដែល​ជា​​មេ​​ឈ្មួញ​​រក​ស៊ី​​នាំ​ចូលទំ​និញ​គេច​ពន្ធ​​និង​​ទំ​និញ​ខុស​ច្បាប់

​ខេត្ត​ព្រះសីហនុ ៖ ប្រ​ជា​ពល​រដ្ឋ​​នៅ​​តំ​បន់​​ទំ​នប់​រលក បាន​​ស្គា​ល់​ពី​​ឥ​ទ្ធិ​ពល​​អំ​ណាច​​របស់​លោក ឌិន វ៉ាន់​ឌី ដែល​ជា​​មេ​​ឈ្មួញ​​រក​ស៊ី​​នាំ​ចូល ទំ​និញ​គេច​ពន្ធ​​និង​​ទំ​និញ​ខុស​ច្បាប់ តាម​ផ្លូវ​​ស​មុទ្រ​​ចូល​មក​លក់​​ចែក​ចាយ ពាស​ពេញ​​ខេត្ត​​ព្រះ​សី​ហ​នុនិង​បន្ត​នាំ មក​លក់​ចែកចាយ​ដល់ បណ្តា​ខេត្ត​មួយចំនួនទៀត គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ មិនដឹង​ជា​មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់នេះ ផ្តល់​ផលប្រយោជន៍​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​កម្រិតណា​នោះទេ​។​

 

​សេចក្តីរាយការណ៍​ព័ត៌មាន ពី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​រថយន្ត​ទាំង​តូច​ទាំង​ធំ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ គេចពន្ធ​និង​ទំនិញ​ខុសច្បាប់ ចេញពីផ្ទះ​របស់លោក ឌិន វ៉ាន់ឌី ជា​មន្ត្រី​យោធា​ជើង​ទឹក ដ៏​មាន​ឥទ្ធិពល​នៅ​ចំណុច​ទំនប់រលក មក​លក់​ចែកចាយ​បោះ​ដុំ​តាម​ឃ្លាំង តាម​ហាង​លក់ទំនិញ ដែលជា​ទីតាំង​ស្តុក​ដ៏​សំខាន់ របស់​ឈ្មួញកណ្តាល សម្រាប់​លក់​ចែកចាយ​បន្ត នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​។ ទំនិញគេចពន្ធ​ជាច្រើន ដែល​ត្រូវបាន​នាំចូល​យកមក​ស្តុក​ទុក នៅ​ចំណុច​ផ្ទះ​លោក ឌិន វ៉ាន់ឌី គឺមាន​ប្រភេទ​គ្រឿង​ស្រវឹង ភេសជ្ជៈ គ្រឿងទេស និង​ទំនិញ​ដ៏​មានតម្លៃ ជាច្រើន​ប្រភេទ​ទៀត​។​

 

​ជា​ទៀងទាត់​ទំនិញគេចពន្ធ របស់លោក ឌិន វ៉ាន់ឌី ត្រូវបាន​ដឹកជញ្ជូន​ចូល​តាម​ផែ​ផ្ទាល់ខ្លួន ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ​។ មានការ​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា ទូក​ដឹកទំនិញ​ធំៗ​បាន​ចូល​ចត នៅ​កណ្តាល​សមុទ្រ ប៉ុន្តែ​ទូក​តូចៗ​ត្រូវបាន​លោក ឌិន វ៉ាន់ឌី យកទៅ​សាង​ទំនិញ ឡើង​តាម​ផែ​ផ្ទាល់ខ្លួន ដែល​ស្ថិត​នៅក្រោយ​ផ្ទះ​របស់គាត់ ទាំងយប់​ទាំង​ថ្ងៃ គេ​មិនដែល​ឃើញ​សមត្ថកិច្ច ណាមួយ​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ​នោះទេ ហើយ​ទំនិញ​ជាច្រើន ត្រូវបាន​ដឹកជញ្ជូន​តាម​រថយន្ត ចេញពីផ្ទះ​របស់លោក ឌិន វ៉ាន់ឌី ទៅ​លក់​ចែកចាយ​យ៉ាង​អនាធិបតេយ្យ ក៏​គ្មាន​នរណា​ហ៊ាន​ហើបមាត់​ទាល់តែសោះ ព្រោះ​មានការ​បង់លុយ​ជូន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សព្វគ្រប់​អស់ហើយ​។

 

​លោក ឌិន វ៉ាន់ឌី បាន​ប្រើប្រាស់​រថយន្ត​ចំនួន ៤​គ្រឿង សម្រាប់​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ចេញ ពី​ផ្ទះ​របស់គាត់​នៅ​តំបន់​ទំនប់រលក យកទៅ​ចែកចាយ​តាម​ដេប៉ូ និង​ហាង​ស្តុក​ទំនិញ គឺមាន​រថយន្ត​កូរ៉េ រថយន្ត​ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ របស់​អង្គភាព រថយន្ត​ទួរីស ដែលមាន​ពាក់​ស្លាក​លេខ​ស៊ីវិល បើកបរ​តាមផ្លូវ​ផែ​លេខ​៦៥ ស្ថិត​ក្នុងភូមិ​៣ ទំនប់រលក ក្នុង​សង្កាត់​លេខ​១ សឹង​ខូង​ផ្លូវ​ទៅហើយ ហេតុអ្វី​បានជា​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ធ្វើជា​មិនដឹងមិនឮ ចំពោះ​ភាពអនាធិបតេយ្យ នៃ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​ទាំងនេះ​។

លោក ឌិន វ៉ាន់ឌី មាន​ស្បែក​ជា​យោធា​ជើង​ទឹក​ក៏ពិតមែន ប៉ុន្តែ​គាត់​មិនសូវ​បង្ហាញ វត្តមាន​ក្នុង​បន្ទាយ​ទេ គឺ​សកម្ម​បំផុត​ក្នុងការ​ចាត់ចែង ដឹកជញ្ជូន​ទំនិញគេចពន្ធ តាមផ្លូវ​សមុទ្រ​មកពី​ស្រុក​សៀម ឡើង​តាម​ផែ​ផ្ទាល់ខ្លួន ខាងក្រោយ​ផ្ទះ​របស់គាត់ ដើម្បី​បន្ត​យកទៅ​ចែកចាយ តាម​ដេប៉ូ និង​ហាង​ស្តុក​ទំនិញ យ៉ាង​គគ្រឹកគគ្រេង​បំផុត​។ គេ​មិនដែល​ឃើញ​ថ្នាក់លើ ចាត់វិធានការ​ដាក់ពិន័យ​លើ​លោក ឌិន វ៉ាន់ឌី ដែល​យក​ស្បែក​ជា​យោធា ទៅរក​ស៊ី​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ បំផ្លាញ​ចំណូល​ថវិកាជាតិ​នោះទេ ហើយ​ប្រភេទ​ទំនិញ​ជាច្រើន ដែល​លោក ឌិន វ៉ាន់ឌី នាំចូល​ដោយ​ខុសច្បាប់ គេ​សង្ស័យថា ជាការ​ប្រព្រឹត្ត​បំពាន​ទៅលើ​សិទ្ធិផ្តាច់មុខ របស់​ក្រុមហ៊ុន​ធំៗ មួយចំនួន​ផងដែរ​។​

យ៉ាងណាក៏ដោយ​ការអនុញ្ញាត​ឲ្យ​ឈ្មួញ​ឯកជន បង្កើត​ផែ​ផ្ទាល់ខ្លួន​សម្រាប់​ឡើង​ទំនិញ យ៉ាង​អនាធិបតេយ្យ​បែបនេះ ច្បាស់​ជា​កើតចេញពី​ការឃុបឃិត​ណាមួយ ពី​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ អាចធ្វើ​បាត់បង់​ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​សម្រាប់​ការនាំ​ចូល​ទំនិញ តាម​ផែ​ផ្ទាល់ខ្លួន​បែបនេះ ជា​ឱកាស​ដែល​ឈ្មួញ អាច​នាំចូល​ទំនិញ​ខុសច្បាប់ ចូល​ប្រទេស​កម្ពុជា ដែល​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​លោក ឌិន វ៉ាន់ឌី មាន​លុយ​មានអំណាច ក៏​ដោយសារតែ​អាជីព រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​តាមផ្លូវ​សមុទ្រ និង​មាន​ផែ​ផ្ទាល់ខ្លួន មិនដែល​ខ្វល់ខ្វាយ​ពី​ការ​រឹតបន្តឹង របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ម្តងណា​ឡើយ​៕

Wat 221016


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item