ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ រថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនរិទ្ធីមុនី បានក្រឡាប់ដោយខ្លួនឯង ខណៈកំពុងបើកបរក្នុងល្បឿនលឿន ហើយដាច់កង់ក្រោយ បណ្តាលឲ្យអ្នកដំណើរម្នាក់ស្លាប់និងច្រើននាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅចំណុចភូមិអន្សាចំបក់ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
អ្នកដំណើរដែលបាត់បង់ជីវិត មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយទេ ហើយអ្នករងរបួសធ្ងន់ស្រាល ក៏ពុំទាន់ដឹងចំនួនប៉ុន្មាន នៅឡើយដែរ គ្រាដែលសមត្ថកិច្ចកំពុងដឹកបញ្ជូន ជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន។
រថយន្តនោះធ្វើដំណើរ ពីខេត្តបាត់ដំបង ឆ្ពោះទៅភ្នំពេញ ហើយក៏បាន ជួបគ្រោះថ្នាក់ចរាចរ ដោយខ្លួនឯង បណ្ដាលមកពីដាច់កង់ក្រោយ ផ្នែកខាងឆ្វេង ហើយខណៈនោះរថយន្តកំពុង បើកយ៉ាងលឿនក៏បានក្រឡាប់ បណ្ដាលឲ្យមនុស្សរងរបួស និងស្លាប់នៅចំណុច ភូមិអន្សាចំបក់ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕
Source from: watphnom-news.com
Post a Comment