Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​ជិះ​​ម៉ូ​តូ​ឌុប​​ប្រ​ពន្ធហើយ​​បាន​​កៀរ​​នារី​​ម្នាក់ដែល​​កំ​ពុង​​ជិះ​​ម៉ូ​តូ​​ស្រប​​ទិស​​គ្នា​ហើយ​​គ្រាន់​តែ​​នាង​​មើល​មុខស្រាប់​តែ​​បុរស​​កំ​ណាច​​ម្នាក់​នោះរក​រឿង​​វាយ​​នាង​​ឡើង​​ប៉ោង​​មុខរង​របួស​​យ៉ាង​ដំ​ណំ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​ជិះ​​ម៉ូ​តូ​ឌុប​​ប្រ​ពន្ធ ហើយ​​បាន​​កៀរ​​នារី​​ម្នាក់ ដែល​​កំ​ពុង​​ជិះ​​ម៉ូ​តូ​​ស្រប​​ទិស​​គ្នា​ហើយ​​គ្រាន់​តែ​​នាង​​មើល​មុខ ស្រាប់​តែ​​បុរស​​កំ​ណាច​​ម្នាក់​នោះ រក​រឿង​​វាយ​​នាង​​ឡើង​​ប៉ោង​​មុខ រង​របួស​​យ៉ាង​ដំ​ណំ ហើយ​​ជន​បង្ក​​បាន​​រត់គេចខ្លួន បាត់​បន្សល់ទុក​ម៉ូតូ និង​ប្រពន្ធ​នៅ កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង ២៣​និង​១០ នាទី​យប់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៣ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ កែង​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។

 

​នារី​រងគ្រោះ​ឈ្មោះ ង៉ែត បូ​រ៉​ន ភេទ​ស្រី អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ម្តុំ​បឹង​សាឡាង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រីឯ​ជនបង្ក​មិនត្រូវ​បាន​គេ​ស្គាល់ អត្តសញ្ញាណ​នោះទេ​។ មុនពេល​កើតហេតុ​ឈ្មោះ ង៉ែត បូ​រ៉​ន បាន​ជិះ​ម៉ូតូ​កូន​ទា គ្មាន​ស្លាក​លេខ​ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដែល​ទើបតែ​ចេញ ពី​ខួបកំណើត​មិត្តភក្ដិ ។​

ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ប្ដី​ប្រពន្ធ​មួយគូ ជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​ហ្វ្រេស ពណ៌​ខៀវ គ្មាន​ស្លាក​លេខ​ធ្វើ ដំណើរ​ស្រប​ទិស​គ្នា ហើយ​បាន​វ៉ា​ម៉ូតូ​របស់​នាង រួច​ក៏បាន​កៀរ​បណ្តាល​ឲ្យ ម៉ូតូ​ចង់​ដួល ដោយ​គ្រាន់តែ​នាង​មើលមុខ ស្រាប់តែ​ជន​នោះ បាន​ឈប់​ម៉ូតូ​ជជែក​បណ្ដាល​ឲ្យ ទាស់សំដី​គ្នា​ហើយ​ជនបង្ក បាន​ចុះមក​វាយ​នាង​តែម្តង បណ្ដាល​ឲ្យ​រងរបួស​ប៉ោង​មុខ បន្ទាប់មក​ជនបង្ក​បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​ម៉ូតូ​និង​ប្រពន្ធ នៅ​កន្លែងកើតហេតុ​៕

Wat 221020


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item