រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដែលបានធ្វើសកម្មភាព លួចទារកពីម្តាយបង្កើត ខណៈដែលម្តាយកំពុងសម្រាកនៅក្នុងបន្ទប់ សម្ភពនៃមន្ទីរពេទ្យបង្អែកមានជ័យ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ពេលនេះត្រូវសមត្ថកិច្ចនគរបាល ស្រាវជ្រាវនិងឃាត់ខ្លួនបាន នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាព្រលប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ហើយបាននាំយកទារក មកប្រគល់ឲ្យម្តាយវិញហើយ។
ស្ត្រីជាជនល្មើសមានឈ្មោះ សុខ ចាន់ធី អាយុ ៣៣ឆ្នាំ បានសារភាពថា មូលហេតុដែលនាំឲ្យនាង លួចយកទារកនោះ ព្រោះតែនាងបានរៀបការប្តី ៣ឆ្នាំហើយ តែពុំមានកូនសោះ ហើយនាងបានដើរឃ្លាំមើលតាមមន្ទីរពេទ្យ ឃើញឱកាសល្អ ក៏លួចយកទារកខាងលើតែម្តងទៅ។ ក្រោយហេតុការណ៍នេះ ស្ដ្រីជាម្ដាយដែលទើប នឹងសម្រាលកូនដំបូង គិតតែពីយំព្រោះមិននឹកស្មានថា ស្ដ្រីរូបនោះបន្លំចូលទៅសួរសុខទុក្ខ បែរជាលួចយកកូនដូច្នេះឡើយ ។
សូមបញ្ជាក់ថា ទារកទើបនឹងកើតបាន ៧ម៉ោងម្នាក់ត្រូវស្ដ្រីជើងឆើត បន្លំធ្វើជាចូលទៅ សួរសុខទុក្ខ និងឱ្យលុយស្រោមដៃ ស្រោមជើងហើយប្រាប់ទៅ ម្ដាយទារកនោះថា យកកូនទៅសម្អាតខ្លួន ពេលបីចេញពីបន្ទប់ ក៏ឡើងជិះម៉ូតូឌុបគេចខ្លួនបាត់កាលពីវេលាម៉ោង ៤ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅក្នុងមន្ទីរពេទ្យបង្អែកមានជ័យ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ដ្រីជាម្ដាយទារកឈ្មោះស៊ូ ស្រីលក្ខណ៍ អាយុ ១៨ឆ្នាំ ប្ដីឈ្មោះ ឈិន ពៅ អាយុ ២២ឆ្នាំ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ទើបតែកើតបានកូនដំបូង។ នៅថ្ងៃកើតហេតុស្ដ្រីរងគ្រោះ បានឆ្លងទន្លេនៅវេលាម៉ោង១០ព្រឹក លុះដល់ម៉ោង ៣រសៀលក៏នាំទៅសម្រាក នៅ ក្នុងបន្ទប់ដោយឱ្យទារក ទើបនឹងកើតនៅជិតម្ដាយ ព្រោះទារកមិនគ្រប់គីឡូ ខណៈនោះស្រាប់តែស្ដ្រីជាជនល្មើស ប្រើល្បិចលួចយកទារកនោះតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment