Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ប្រ​ជា​ពល​រដ្ឋ​​បា​ន​លើក​ឡើងអំ​ពី​​ភាព​មិន​ប្រ​ក្រ​តី​​ពាក់​ព័ន្ធការ​ស្នើ​សុំ​​លិ​ខិត​បញ្ជាក់​​ទី​តាំងអា​ជីវ​កម្ម​​ដែល​​បាន​ដាក់​​ចូល​​សា​លា​​រាជ​ធា​នី​​ភ្នំ​ពេញច្រើន​​ខែ​​មក​ហើយមិន​ទាន់​​ចេញ​រួច​​នៅ​ឡើយ​​ទេ

​រាជធានី​ភ្នំពេញ ៖ ប្រ​ជា​ពល​រដ្ឋ​​បា​ន​លើក​ឡើង អំ​ពី​​ភាព​មិន​ប្រ​ក្រ​តី​​ពាក់​ព័ន្ធ ការ​ស្នើ​សុំ​​លិ​ខិត​បញ្ជាក់​​ទី​តាំង អា​ជីវ​កម្ម​​ដែល​​បាន​ដាក់​​ចូល​​សា​លា​​រាជ​ធា​នី​​ភ្នំ​ពេញ ច្រើន​​ខែ​​មក​ហើយ មិន​ទាន់​​ចេញ​រួច​​នៅ​ឡើយ​​ទេ មិន​ដឹង​​ជា​មាន​​ហេតុ​ផល​​អ្វីព្រោះ​នៅពេល​ដាក់​លិខិត​សុំ​បញ្ជាក់​ទីតាំង មានការ​បង់លុយ​ទៅតាម ការតម្រូវ​របស់​ក្រុមមន្ត្រី នៃ​ការិយាល័យ​រដ្ឋបាល​រួចរាល់​អស់ហើយ នៅតែ​យឺតយ៉ាវ​មិនទាន់​ទទួលបាន​លិខិតបញ្ជាក់​ទីតាំង យកមកប្រើ​ប្រាស់​ជា​ផ្លូវការ​នៅឡើយ ដែល​ទាមទារ​ឲ្យ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មេត្តា​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង មិនគួរ​ទុក​ឲ្យ​ឯកសារ​បញ្ជាក់​ទីតាំង កកស្ទះ​ជាច្រើន​ខែ នាំ​ឲ្យ​ខូចខាត​ដល់​ផលប្រយោជន៍ របស់​អាជីវករ​នោះទេ​។

 

​ជាគោលការណ៍​នៅពេល ប្រជាពលរដ្ឋ​ត្រូវ​ការបើក​ក្រុមហ៊ុន ភោជនីយដ្ឋាន ឬ​ទីតាំង​អាជីវកម្ម​ផ្សេងៗ ត្រូវសុំ​ច្បាប់​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​ត្រូវតែ​ស្នើសុំ​លិខិតបញ្ជាក់​ទីតាំង គឺ​ត្រូវ​មានការ​បង់លុយ តាំងពី​ថ្នាក់​សង្កាត់ ថ្នាក់​ខណ្ឌ រហូតដល់​សាលា​រាជធានី​ភ្នំពេញ អស់​ច្រើន​សន្ធឹកសន្ធាប់ ហើយ​ទីបំផុត​ឯកសារ​ទាំងនោះ ត្រូវ​យឺតយ៉ាវ​មិនដឹង​ជាមាន​មូលហេតុ​អ្វី ព្រោះ​លុយ​បង់​សព្វគ្រប់​អស់ហើយ ថែមទាំង​បង់​លើសពី​តម្លៃ​ដែល​បានកំណត់​ទៀតផង​។ ក្រុមអាជីវ​ករ​​បានបញ្ជាក់​ទៀតថា នៅពេលដែល​មិនទាន់មាន ឯកសារ​គ្រប់គ្រាន់​ពួកគេ​ត្រូវ​បង្ខំចិត្ត ពន្យារពេល​បើកហាងរ​ក​ស៊ី ឬ​អាជីវកម្ម នាំ​ឲ្យ​យឺតយូរ ខាតបង់​ពេលវេលា ខាត​ឈ្នួល​ផ្ទះ ឈ្នួល​ដី យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដូច្នេះហើយ​បានជា​ពួកគេ សំណូមពរ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឡើងវិញ​ផង​។​

 

​ប្រជាពលរដ្ឋ​ខ្លះ​បាន​ទៅ​សួរនាំ មន្ត្រីរដ្ឋបាល​នៅ​សាលា​រាជធានី​ភ្នំពេញ សឹង​សឹក​ផ្លូវ​ទៅហើយ បើ​គិតពី​ថ្លៃ​ផ្ញើ​ម៉ូតូ ឬ​រថយន្ត​ក៏​ចំណាយ​មិនតិច​ដែរ ហើយ​មន្ត្រីរដ្ឋបាល​បានត្រឹមតែ​ឆ្លើយថា ឯកសារ​អត់​ទាន់​ធ្លា​ក់មក​ទេ ហើយ​នៅពេល​សួរនាំ​ញឹកញាប់​ពេក ត្រូវ​មន្ត្រីរដ្ឋបាល​ប្រើ​សំដី​អសុរោះ មិន​ស័ក្តិ​សមជា​មន្ត្រី​បម្រើ សេវាសាធារណៈ​នោះទេ​។ ប្រជាពលរដ្ឋ​ខ្លះទៀត ដែល​ក្លាហាន​ហ៊ាន​សួរ​ជជែក​ប្ញ​សគល់ ពី​ភាពជាប់គាំង​នៃ​ឯកសារ បញ្ជាក់​ទីតាំង​អាជីវកម្ម ត្រូវបាន​មន្ត្រីរដ្ឋបាល​មួយចំនួន លួច​បង្ហើប​រឿង​អាថ៌កំបាំង របស់​ពួកគេ​ដោយ​បញ្ជាក់ថា ចាប់តាំងពី​មានការ​ផ្លាស់ប្តូរ អភិបាល​រាជធានី​ភ្នំពេញ ពោលគឺ​តាំងពី​លោក ប៉ា សុជាតិ​វង្ស ឡើង​ជំនួស​តំណែង​លោក កែប ជុតិមា ក៏មាន​ការជួបប្រជុំ​កែទម្រង់ បញ្ហា​ផ្ទៃក្នុង​មួយចំនួន​ទើប​នាំ​ឲ្យ មានការ​កកស្ទះ​ឯកសារ​មួយចំនួន នៅក្នុង​ការិយាល័យ​រដ្ឋ​បាល​។​

 

​យ៉ាងណាក៏ដោយ ក្រុមអាជីវករ​ជាច្រើន​បាន​លើក​ជា​ចម្ងល់​ថា តើ​លោក ប៉ា សុជាតិ​វង្ស ជាប់រវល់​ការងារ​អ្វីខ្លះ បានជា​មិន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​ក្រុមអាជីវករ​ទាំងអស់ មិនអាច​រង់ចាំ​លិខិតបញ្ជាក់ ទីតាំង​ដែល​ប្រើពេល​រាប់​ខែ​ដូច្នេះ​ទេ ហើយ​គួរតែមាន​ការដោះស្រាយ បញ្ហា​ផ្ទៃក្នុង​ឲ្យ​បាន​ឆាប់រហ័ស ថា​តើ​ប្រាក់ចំណូល​ដែល​បានមកពី សេវា​បញ្ជាក់​ឯកសារ​ផ្សេងៗ ត្រូវ​បង់​ទៅណា ហើយ​នរណា​ជា​អ្នក​កាន់​លុយ​ពី​ផ្នែក​នេះ គួររៀបចំ​ធ្វើ​ឲ្យ​បានច្បាស់លាស់ ដូច​សម័យ​លោក កែប ជុតិមា​។ គេ​មើលឃើញថា លោក ប៉ា សុជាតិ វង្ស ត្រូវការ​កែទម្រង់​របៀប​របប ការងារ​មួយចំនួន ឬ​រៀបចំ​ចាត់តាំង​ខ្សែ​ទុយោ របស់គាត់​ឲ្យ​កាន់​ការងារ​សំខាន់ៗ ដើម្បី​ប្រមូល​លុយកាក់ យកទៅ​ចែកគ្នា​ច្រក​ហោប៉ៅ ក៏​ផ្តើម​ឲ្យ​មាន​បញ្ហាយឺតយ៉ាវ​រំខាន​អារម្មណ៍ ក្រុមអាជីវករ​យ៉ាងខ្លាំង ព្រោះ​ការស្នើសុំ​លិខិតបញ្ជាក់​ទីតាំង​អាជីវកម្ម មួយចំនួន​ត្រូវ​កកស្ទះ​ដល់​ទៅ ២​ខែ​ឯណោះ​។​

បាតុភាព​ដែល​កំពុង​កើតមាន ក្នុង​ការិយាល័យ​រដ្ឋបាល នៃ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមអាជីវករ​ធុញទ្រាន់​យ៉ាងខ្លាំង សមល្មម​ដល់ពេល​កែទម្រង់ ឲ្យ​សមជា​កន្លែង​ផ្តល់​សេវាសាធារណៈ ឲ្យ​បានល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​។ ក្នុងចំណោម​ភាព​អសកម្ម នៅ​ការិយាល័យ​រដ្ឋបាល គេ​សង្កេតឃើញ​មានការ​កោសរូស បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមអាជីវករ​បង់លុយ​លើសពី​ការកំណត់ សម្រាប់​ការស្នើសុំ​លិខិតស្នាម​ផ្សេងៗ ហើយ​បើ​ចង់បាន​លឿន ត្រូវ​ចំណាយលុយ​ច្រើន តែបើ​មិនមាន​លុយ​បង់​ឲ្យ​មន្ត្រីរដ្ឋបាល ដែល​កាន់​ឯកសារ​នោះទេ គឺ​យឺតយ៉ាវ​រក​លេខ​ដាក់​គ្មាន ដែល​ករណីខ្លះ​សឹង​ថា ឯកសារ​ត្រូវ​ជាប់គាំង​រាប់​ខែ ហើយ​រាល់ពេល​ទៅ​សួរនាំ​រក​ឯកសារ បើ​មាន​លុយ​ក្រោម​តុ បង់​ឲ្យ​ក្រុមមន្ត្រី អាច​ទទួលបាន​ដំណឹង​ល្អ ពី​ឯកសារ​ទាំងនោះ​៕

Wat 231015


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item