ខេត្ដរតនគីរី ៖ បុរសម្នាក់បានជិះម៉ូតូ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកបង្គោលស្លាក សញ្ញាចរាចរណ៍បែកក្បាល ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ កាលពីវេលាម៉ោង ២និង១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិតាអង់កាតេ ឃុំតាអង់ ស្រុកកូនមុំ ខេត្ដរតនគីរី ។
បុរសដែលជួបគ្រោះថ្នាក់ ស្លាប់នៅកន្លែងនោះ ជាជនជាតិវៀតណាម មិនត្រូវបានស្គាល់អត្ដសញ្ញាណនៅឡើយទេ អាយុប្រហែលជាង ៣០ឆ្នាំ ពាក់អាវពីរជាន់ អាវក្នុងដៃខ្លី ពណ៌ខ្មៅនិងអាវអាវដៃវែងពណ៌ត្រាវ បានជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ របស់ប្រទេសវៀតណាម 81.B1167-54 ដែលបានបើកបរក្នុងទិសដៅ ពីកើតទៅលិច ។
លុះមកដល់ចំណុចកើតហេតុ លាន់ឮស្នូរប្រាវរួចស្ងាត់ឈឹង ប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាចេញពីផ្ទះយកភ្លើងមកមើល ឃើញជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។ នគរបាលប៉ុសិ៍្ដឃុំតាអង់ បានហៅរថយន្ដដឹកយក សាកសពជនរងគ្រោះ ទៅរក្សាទុកនៅវត្ដភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុងដើម្បី រង់ចាំសាច់ញាតិមកយកសាកសពទៅធ្វើ បុណ្យតាមប្រពៃណី៕
Source from: watphnom-news.com
Post a Comment