Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពត៖ម៉ូតូ​​ពីរ​​គ្រឿង​​បាន​​បោល​​បុក​​គ្នាបណ្តា​ល​​ឲ្យ​​ស្ដ្រី​​ម្នាក់បាន​​ស្លាប់​​ពេល​​ដឹក​ប​ញ្ជូនទៅ​ដល់​​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ដ​​កំ​ពត រីឯ​​ប្ដី​​របស់​​នាងបាន​​រង​របួស​​ធ្ងន់

​ខេត្តកំពត ៖ ម៉ូតូ​​ពីរ​​គ្រឿង​​បាន​​បោល​​បុក​​គ្នា បណ្តា​ល​​ឲ្យ​​ស្ដ្រី​​ម្នាក់ បាន​​ស្លាប់​​ពេល​​ដឹក​ប​ញ្ជូន ទៅ​ដល់​​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ដ​​កំ​ពត  រីឯ​​ប្ដី​​របស់​​នាង បាន​​រង​របួស​​ធ្ងន់ ហើយ​​បុ​រស​​ជន​ជាតិ អង់​គ្លេស​​ម្នាក់ ក៏​បាន​​រ​ង​របួស​​ផង​ដែរ កាល​ពី​​វេលា​​ម៉ោង ៧​​និង​​៣៥ នាទី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ផ្លូវ​ចូល​កុងស៊ី​កប់ខ្មោច លើ​កំណាត់​ផ្លូវ ពី​ទីរួមខេត្ដ​កំពត  ចូលទៅ​រមនីយដ្ឋាន​ទឹកឈូ ក្នុងភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ដ​កំពត ។​

 

​ស្ដ្រី​រងគ្រោះ​ឈ្មោះ ជា មុំ អាយុ ៤២ ឆ្នាំ ជា​កសិករ និង​ប្ដី​ឈ្មោះ ឈុន ជួន ហៅ ស៊ាន់ អាយុ ៤៦ ឆ្នាំ ជា កសិករ រស់នៅ​ភូមិ​-​សង្កាត់ កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ បុរស​ជា​ប្ដី​បាន​បើក​ម៉ូតូ​ម៉ាក សេ ១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១​សេ ៥៥១៤ ឌុប​ប្រពន្ធ របស់ខ្លួន លុះដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​បុរស ជនជាតិ​អង់គ្លេស ពេល​កំពុង​ជិះ​ម៉ូតូ មួយ​ទំហឹង​តែម្តង​។​

 

​បុរស​ជនជាតិ​អង់គ្លេស ដែល​រងរបួស​ធ្ងន់ មានឈ្មោះ អូ​លី​វ័រ ហ្គី អាយុ ៣២ ឆ្នាំ ជា​អ្នករកស៊ី ស្នាក់នៅ ក្នុង​រមណីយដ្ឋាន​ទឹកឈូ ភូមិ​ស្នំ​ប្រាំពីរ ឃុំ ម៉ាក់​ប្រាំង ស្រុក​ទឹកឈូ ខេត្ដ​កំពត ជិះ​ម៉ូតូ ត្រៃ​ពណ៌​ស អត់​ពាក់​ស្លាក​លេខ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលមកពី​បុរស ជនជាតិ​អង់គ្លេស បើក​ម៉ូតូ​លឿន ហើយ​ប្រជែង​រថយន្ដ​ធុន​ធំ​១​គ្រឿង ស្រប​ទិស​គ្នា បណ្ដាលឱ្យ​បុក​ជនរងគ្រោះ ២​នាក់​ប្ដី​- ប្រពន្ធ​យ៉ាង​ពេញទំហឹង​៕

Wat 181042 Wat 181043


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item