Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ឆ្នាំង៖រថ​យន្ត​​ដឹក​​ត្រី​​មួយ​គ្រឿងបើក​​លឿន​​ពេកដល់​​ចំ​ណុច​​ផ្លូវ​បត់​​កោងមិន​​បង្អង់​​ល្បឿ​ងបណ្តាល​​ឲ្យ​​​គ្រ​លែង​​ធ្លាក់​​បុរស២​​នាក់

ខេត្តកំពង់ឆ្នាំង ៖ រថ​យន្ត​​ដឹក​​ត្រី​​មួយ​គ្រឿង បើក​​លឿន​​ពេក ដល់​​ចំ​ណុច​​ផ្លូវ​បត់​​កោង មិន​​បង្អង់​​ល្បឿ​ង បណ្តាល​​ឲ្យ​​​គ្រ​លែង​​ធ្លាក់​​បុរស ២​​នាក់ ពី​លើ​​ដំ​បូល​​រថ​យន្ត រង​របួស​​ធ្ងន់​ធ្ងរ​​ស​​ន្ល​ប់ នៅ​​កន្លែង​កើត​ហេតុ នៅ​លើ​​ផ្លូវ​ជាតិ​​លេខ​​៥ កាល​ពីវេលា​​ម៉ោង ៩​និង​១០ នាទី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវបត់​កោង មុខ​សាលា​បំពេញវិជ្ជា​រៀបរយ​ខេត្ត ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

 

​រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ​ចំណុះ ១​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2N-4944 ត្រឡប់  ពី​ភ្នំពេញ​ចូលមក​ក្រុង​កំពង់ឆ្នាំង បាន​បើកបរ​យ៉ាង​លឿន មកដល់​ចំណុចកើតហេតុ ជា​ផ្លូវបត់​កោង​ក៏បាន​គ្រលែង​ធ្លាក់ បុរស​ពីរ​នាក់​ដែល​ជិះ​នៅលើ ដំបូល​កា​បី​ន​រថយន្ត មកលើ​ថ្នល់ជាតិ​បណ្តាល​ឲ្យ​ពួកគេ​រងរបួស បែក​មុខមាត់​ដៃជើង​យ៉ាងធ្ងន់ធ្ងរ សន្លប់​នៅ​កន្លែងកើតហេតុ​។

 

​ជនរងគ្រោះ​ទាំង ២​នាក់​នោះ ជា​ជនជាតិ​វៀតណាម ពួកគេ​មិនបាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នោះទេ ហើយ​រស់នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង មានមុខរ​បរជា​អ្នកទិញ​លក់​ត្រី​។ ចំណែក​អ្នកបើកបរ​ក៏​ជា​ជនជាតិ​វៀតណាម​ដូចគ្នា ពេល​ឃើញ​ពួកគេ​ធ្លាក់​ពីលើ​រថយន្ត ដោយសារ​ខ្លួន​បើក​លឿន​ពេក​នោះ អ្នកបើកបរ​ក៏បាន​ចុះ​រត់​គេចខ្លួនបាត់​តែម្តង​។ រថយន្ត​បង្កហេតុ​ត្រូវបាន សមត្ថកិច្ច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​កំពង់ឆ្នាំង​ដើម្បី​ឲ្យ​អ្នកបើកបរ ចូលខ្លួន​មក ដោះស្រាយ​តាមផ្លូវ​ច្បាប់ ជាមួយ​ជនរងគ្រោះ​៕

Wat 181044


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item