Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ឆ្នាំង៖ដោយ​​ទំ​នង​ជា​​តៃ​កុង​​ងោក​​មួយ​ភាំងរថ​យន្ត​ក្រុង​របស់​​​ក្រុម​​ហ៊ុនអូ​ឡាំ​ពិក​​អិ​ច​​ស្ព្រេ​សលី​​មូ​​សិនដឹក​​អ្នក​ដំ​ណើរបាន​​ធ្លាក់​​ប្រ​ឡាយ​​ជ្រុល

ខេត្តកំពង់ឆ្នាំង ៖ ដោយ​​ទំ​នង​ជា​​តៃ​កុង​​ងោក​​មួយ​ភាំង រថ​យន្ត​ក្រុង​របស់​​​ក្រុម​​ហ៊ុន អូ​ឡាំ​ពិក​​អិ​ច​​ស្ព្រេ​ស លី​​មូ​​សិន ដឹក​​អ្នក​ដំ​ណើរ បាន​​ធ្លាក់​​ប្រ​ឡាយ​​ជ្រុល ទៅ​បុក​គល់​ឈើ​​មួយ​​ទំ​ហឹង កាល​​វេ​លា​​ម៉ោង ៤​​និង​​៣០ នាទី​ទៀ​ប​ភ្លឺ​ថ្ងៃ​ទី​​២២ ខែ​តុលាឆ្នាំ​២០១៣  ស្ថិតនៅ​ចំណុច ភូមិ​ថ្នល់​ថ្មី ខុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើ​ឲ្យ​អ្នកដំណើរ​ចំនួន ៣៥​នាក់ ភ័យ​ព្រលឹងចុងសក់​។​

 

​រថយន្តក្រុង​បង្ក​គ្រោះថ្នាក់ ពាក់​ស្លាក​លេខ សៀមរាប 3A-0925 ជា​របស់​ក្រុមហ៊ុន អូឡាំពិក​អិ​ច​ស្ព្រេ​ស​លី​មូ​សិន បាន​ដឹក​អ្នកដំណើរ​ចំនួន ៣៥​នាក់​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ក្រុងភ្នំពេញ​។ មុនពេល​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​ងងុយដេក ហើយ​បាន​ឈប់សំរាក​រួច​ម្តងមកហើយ ក៏បាន​បន្តដំណើរ​ទៅមុខទៀត លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ក៏បាន​រេ​ចង្កូត ធ្លាក់​ប្រឡាយ​ខាងឆ្វេង​ដៃ ផ្អៀង​ទៅបុក​គល់ឈើ បណ្តាល​ឲ្យ​អ្នកដំណើរ នៅលើ​រថយន្ត រងរបួស​ស្រាល​មួយចំនួន ។​

 

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់ ហើយ​អ្នកធ្វើដំណើរ​ទាំង ៣៥​នាក់ បាន​បង្ខំចិត្ត​ជួល​រថយន្ត តាក់ស៊ី​ជិះ​បន្ត​មក​ក្រុងភ្នំពេញ​។ សាក្សី​បាន​និយាយថា រថយន្ត​នេះ បើកបរ​ក្នុង​ល្បឿន​យឺតៗ​តែប៉ុណ្ណោះ ទើប​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ប្រសិនបើ​គេ​បើក​លឿន​វិញ​នោះ អ្នកបើកបរ​រថយន្ត​អាច​នឹង​បុក​គល់ឈើ​ស្លាប់ ចំណែក​អ្នកធ្វើដំណើរ ក៏​អាច​រងរបួស​ធ្ងន់ធ្ងរ​ច្រើន​នាក់​ផងដែរ​៕

Wat 2210


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item