Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖នារី​​វ័យ​ក្មេង​ម្នាក់​​ដើរ​​តាម​ផ្លូវ​​តែ​ម្នាក់​ឯងទាំង​​ក​ណ្តាល​​អ​​ធ្រា​តត្រូវ​​​ជន​​ល្មោភ​កាម៣​​នាក់​លួង​លោម​​នាំ​ទៅ​​រួម​ភេទហើយ​​បាន​​វាយ​​ឲ្យ​​ស​ន្លប់

​រាជធានី​ភ្នំពេញ ៖ នារី​​វ័យ​ក្មេង​ម្នាក់​​ដើរ​​តាម​ផ្លូវ​​តែ​ម្នាក់​ឯង ទាំង​​ក​ណ្តាល​​អ​​ធ្រា​ត ត្រូវ​​​ជន​​ល្មោភ​កាម ៣ ​​នាក់​លួង​លោម​​នាំ​ទៅ​​រួម​ភេទ ហើយ​​បាន​​វាយ​​ឲ្យ​​ស​ន្លប់ រួច​នាំ​យក​ទៅ​​រំ​លោភ នៅ​ក្នុង​​វត្ត​​វង្កត​​បូរី បាន​សម្រេច​​គ្រប់​ៗ​​គ្នា កាល​ពី​​វេ​លា​​ម៉ោង ២​និង​១៥ នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

នារី​រងគ្រោះ​ឈ្មោះ ហ​.​វ​.​ល អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ខាងក្រោយ ផ្សារ​ដី​ហ៊ុយ ដែល​ងើប​ពី​សន្លប់ បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ វេលា​ម៉ោងជាង ១០​យប់ នាង​បាន​ទៅ​រាំលេង នៅក្នុង​ក្លិប​អេ​ឡិច​ត្រូ ដែល​នៅតាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​។ លុះដល់​ម៉ោង ១​យប់​រំលង​អា​ធ្រា​ត្រ នាង​ក៏​ចេញពី​ក្លឹប​ត្រលប់​ទៅផ្ទះ​វិញ ដោយ​ដើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​។

 

​ខណៈដែល​ដើរ​ដល់​មុខ រោងចក្រ​កាត់ដេរ គង់​ហុង ស្រាប់​តែមាន​ជនសង្ស័យ ៣​នាក់ ជិះ​ម៉ូតូ​វីវ៉ា ១​គ្រឿង មក​បបួល​នាង​ទៅ​រួមភេទ ជាមួយ​ពួកគេ នៅផ្ទះ​សំណាក់ ដោយ​ឲ្យ​លុយ​ចំនួន ១០​ដុល្លារ​។ នារី​រងគ្រោះ​ក៏​យល់ព្រម តែ​ក្រោយមក​ជនសង្ស័យ បាន​និយាយថា នាំ​នាង​ទៅ​វត្ត នាង​ក៏បាន​បដិសេធ​វិញ ទើប​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក ៣​នាក់ វាយ​នាង​ឲ្យ​សន្លប់ ហើយ​នាំ​នាង​យកទៅ​រំលោភ  នៅក្នុង​វត្ត​វង្កត​បូរី រហូត​បានសម្រេច​៕

Wat 22101 Wat 22102


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item