Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖កា​សែតTheSunបាន​​​ដក​​ស្រង់​​​សំ​​​ដីក្រុម​​​អ្នក​​ស្រាវ​​ជ្រាវ​​​ដែល​​​និ​​យាយ​​ថាការ​​​ឈាន​​ដល់​​​ត​ម្រេក

រាជធានី​ភ្នំពេញ ៖ កា​សែត The Sun បាន​​​ដក​​ស្រង់​​​សំ​​​ដី ក្រុម​​​អ្នក​​ស្រាវ​​ជ្រាវ​​​ដែល​​​និ​​យាយ​​ថា ការ​​​ឈាន​​ដល់​​​ត​ម្រេក ក្នុង​​ពេល​​​រួម​​ភេទ មិន​​​ត្រឹម​​តែ​​​ធ្វើ​​ឱ្យ​​​អ្នក​​មាន សុខ​ភាព​​ល្អ​​​ទប់​​ស្កាត់ បាន​​​នូ​វ​​ជំ​ងឺ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​​​ថែម​​ទាំង ​​ធ្វើ​​ឱ្យ​​​អ្នក​មើល​ទៅ​​ក្មេងជាង​វ័យ​ទៀតផង ព្រោះថា​​កាម​​ត​ម្រេក​​បង្កើត​បាន​ជា ប្រតិកម្ម​គីមី​តាម​ធម្មជាតិ​មួយ ដែល​ធ្វើឱ្យ​កាន់តែ​ប្រសើរ នូវ​សុខភាព និង​សុខុមាលភាព ជាជាង​ការប្រើ​ថ្នាំពេទ្យ ។ ការ​មាន​កាម​តម្រេក បានបង្ហាញ​ឱ្យឃើញ​នូវ ការយក​ឈ្នះ​ភាព​តានតឹង និង​តប់ប្រមល់​ក្នុង​ចិត្ត បន្ថយ​ការឈឺចាប់ ព្រមទាំង​កាត់បន្ថយ​បាន​នូវ ហា​នី​ភ័យ​ដោយ​ជំងឺមហារីក​ដោះ និង​ក្រពេញ​ប្រូ​ស្តា​ត ។
​​

យោងតាម​វេជ្ជបណ្ឌិត Mervyn Patterson ឯកទេស​ខាង​ព្យាបាល​ជំងឺ​ស្បែក បានឱ្យដឹងថា កាម​​ត​ម្រេក​​បាន​​បង្កើន​​នូវ​​លំ​ហូរ​​ឈាម ទៅកាន់​ស្បែ​កដោយ​ការជួយ​ដាស់ ប្រព័ន្ធ​ប្រសាទ Para​sym​pat​hetic ធ្វើឱ្យ​បណ្តា​សរសៃឈាម ក្នុង​ស្បែក​បើក​ធំ បង្កើតបាន​ភាព​ក្រហម​ស្រស់បំព្រង។ ក្នុង​ដំ​ណាក់​កាល​​នេះ រាងកាយ​បាន​បញ្ចេញ​នូវ DHEA ដែលជា​អ័រម៉ូន​ស្តេ​រ៉ូ​អ៊ី​ដ ប្រឆាំង​ភាព​ចាស់​ទៅតាម​អាយុ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​ធ្វើឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ ។ ការឈាន​ដល់​កាម​តម្រេក ក៏​អាចជួយ​ការពារ​ជំងឺ​បេះដូង​ផងដែរ ។

 

​វេជ្ជបណ្ឌិត Lisa Turner គ្រូបង្ហាត់​កាម​តម្រេក​ដំបូង​គេ របស់​អង់គ្លេស​និយាយថា ប្រសិនជា អ្នក​មិន​ចង់ឱ្យមាន​ជំងឺ​គាំងបេះដូង​ទេ  អ្នក​ត្រូវតែមាន​កាម​តម្រេក ។​​ការសិក្សា​មួយ​នៅ ប្រទេស​អ៊ីស្រាអែល​បាន​រកឃើញថា ស្ត្រី​ដែលមាន​កាម​តម្រេក តិចតួច​ជួប​អត្រា​គ្រោះថ្នាក់ ដោយ​ជំងឺ​បេះដូង​ខ្ពស់ ផ្ទុយ​មកវិញ​ស្ត្រី​មា​នក​ម្រេ​ក​ខ្ពស់ អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺ​នេះ​មាន​ទាប​។ ដោយឡែក​សម្រាប់​បុរស​វិញ ក្នុងខណៈដែល​ទឹកកាម ត្រូវបាន​បាញ់​ចេញ នៅពេល​ឈានដល់​កាម​តម្រេក ក្រពេញ​ប្រូ​ស្តា​ត​របស់គេ ត្រូវបាន​សំអាត​យ៉ាង​ស្អាត ។ និយាយ​ជារួម ការ​រួមភេទ​ទៀងទាត់ ចំពោះ​បុរស​គឺ​ពិតជា​សំខាន់ ដ្បិត​វា​នឹង​ជួយ​ទប់ស្កាត់ មហារីក​ប្រូ​ស្តា​ត​នៅពេល​ក្រោយ​ក្នុង​ជីវិត ។​

ដោយឡែក​លោក Ashley Grossman សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ University of Oxford បាន​និយាយថា អំឡុង​ការឈាន​ដល់​កាម​តម្រេក ខួរក្បាល​បាន​បញ្ចេញ​នូវ​ល្បាយ Endorphin ដែល​ជា​​សារ​ធាតុ​​គីមី បញ្ចេញ​ដោយ​ខួរក្បាល ដើម្បី​កាត់បន្ថយ​ការឈឺចាប់ និង​ជួយ​ឱ្យ​អ្នក​មាន​​ថា​ម​ព​ល រួម​នឹង serotonin ដែលជា​សារធាតុ​គីមី ជួយ​ឱ្យ​អ្នក​ធូរ​អារម្មណ៍​និង​រីករាយ ។ បន្ថែម​ពីលើ​នេះ​ទៀត Prolactin ជា​អ័រម៉ូន​ប៉ិ​ប​ទី​ត ដែល​ជួយ​ឱ្យ​យើង​ចុះ​ត្រជាក់ និង​ស្ងប់​ក៏ត្រូវ​បាន​បញ្ចេញ​មក​ដែរ ៕

Wat 22099


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item