Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖ព្រោះ​តែ​​ភ្លើង​​ប្រ​ចណ្ឌប្តី​​ចិត្ត​កំ​ណាច​​ម្នាក់បាន​​វាយ​​ធ្វើ​បាប​​នាង​​ជា​​ប្រ​ពន្ធខណៈ​ដែល​​ទៅ​ធ្វើ​​ការ​​ក្នុង​​ដី​​ថៃស្ថិត​ក្នុង​​ភូមិ​​ឡៅ​​អយស្រុក​​គោក​​ធ្យូង

ក្រុង​ប៉ោយប៉ែត ៖ ព្រោះ​តែ​​ភ្លើង​​ប្រ​ចណ្ឌ ប្តី​​ចិត្ត​កំ​ណាច​​ម្នាក់ បាន​​វាយ​​ធ្វើ​បាប​​នាង​​ជា​​ប្រ​ពន្ធ ខណៈ​ដែល​​ទៅ​ធ្វើ​​ការ​​ក្នុង​​ដី​​ថៃ ស្ថិត​ក្នុង​​ភូមិ​​ឡៅ​​អយ ស្រុក​​គោក​​ធ្យូង ខេត្ត​​ស្រះ​កែវ បណ្តាល​​ឲ្យ​​រង​របួស ស្ទើរ​​សុះ​សាច់​​ជាំ​​ពេញ​​ខ្លួន បាន​​រត់​​មក​សុំ​​អន្តរាគមន៍ ពី​ប៉ូលិស​ការពារ​ព្រំដែន​គោក​៩១១  ហើយក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ របស់​អង្គការ​ខាំ​ម៉ា ដឹក​ស្ត្រី​រងគ្រោះ​ទៅ​ព្យាបាល ជាបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត​។​

 

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឃុ​ត សៀត អាយុ ៤១​ឆ្នាំ ស្នាក់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត មាន​ស្រុកកំណើត នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​រៀបរាប់​ឲ្យ​ដឹងថា ប្តី​គាត់​មានឈ្មោះ ឆៃ ហៅ​ឌិន អាយុ ៣៦​ឆ្នាំ ជា​ប្តី​ក្រោយ​រស់នៅ ជាមួយគ្នា​ទើបតែ​បាន មួយឆ្នាំ​។ ស្ត្រី​រងគ្រោះ​ឈ្មោះ ឃុ​ត សៀត​និង​ប្តី បាន​ទៅធ្វើ​ការ​ស៊ីឈ្នួល​ឲ្យ​គេ ក្នុង​ទឹកដី​ថៃ ដោយ​ប្តី​មានការ​ប្រចណ្ឌ ក៏បាន​វាយ​ធ្វើបាប​គាត់​របួស​សុះសាច់ និង​ក្បាល​។​

 

​ដោយ​មិនអាច​ទ្រាំទ្រ ចំពោះ​ការ​វាយ​ធ្វើបាប​ឈ្មោះ ឃុ​ត សៀត ក៏​លួច​រត់​ចូលទៅ​ពួន​ក្នុងព្រៃ តាំងពី​វេលា​ម៉ោង ៩​យប់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ លុះ​មកដល់​ព្រលប់​ថ្ងៃទី​២៥ ខែតុលា ឈ្មោះ ឃុ​ត សៀត បាន​លូន​ចេញពី​ព្រៃ រត់​ចេញមក​បាន​ជួបនឹង​ជនជាតិ​ថៃ​ម្នាក់ សុំ​ពឹង​គេ​ឲ្យ​ជួយ​ដឹក​តាម​ឡាន មកដល់​ភូមិ​ណង​កំប៉ុង ស្រុក​អារញ្ញ ក៏បាន​ជួប​ជនជាតិខ្មែរ អ្នកធ្វើការ​នៅ​ទីនោះ ក៏​សុំ​គេ​តាម​ឡាន​បន្ត​មក​រហូតដល់ ៣​ដំណាក់ ទម្រាំ​មកដល់​ព្រំដែន ជួបនឹង​សមត្ថកិច្ច​៕

Wat 251023 Wat 251024


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item