តារាសម្តែងសិចស៊ី កុល ដាវី បានបញ្ចេញក្បាច់មួយគួរឲ្យព្រឺព្រួចបំផុត គឺឡើងជិះដល់លើ.ក តារាសម្តែងអេន ឌី តែម្តង ដែលអ្នកគាំទ្រនាងបានសម្តែងនូវការព្រួយបារម្ភខ្លាចក្រែង អេន ឌី ទប់មិនឈ្នះនាំឲ្យតារាសិចស៊ី កុល ដាវី ធ្លាក់ដី ។
អ្នកដែលបានឃើញរូបថតនេះបានលាន់មាត់ថា កុល ដាវី មិនត្រឹមតែបញ្ចេញដើមទ្រូង និងស្លៀកខ្លីសិចស៊ីប៉ុណ្ណោះទេ គឺចេះលេងស្ទីលចង់ខ្ពស់ឡើងជិះដល់លើ.ក អេន ឌី ថែមទៀត ។
មជ្ឈដ្ឋានអ្នកលេងFacebook និង អ្នកស្រឡាញ់វិស័យសិល្បៈភាគច្រើនបានធ្វើការរិះគន់ថា កាយវិការ និងស្ទីលសិចស៊ី របស់តារាសម្តែង កុល ដាវី គឺធ្វើឲ្យអនិច្ចាអំពីវប្បធម៌ និងសិល្បៈខ្មែរ ។
រីឯ អ្នកគាំទ្រតារាសម្តែងសិចស៊ី កុល ដាវី វិញបានលើកឡើងថា កុល ដាវី និង អេន ឌី ចេះរួមដៃគ្នាលេងស្ទីល Play boy ឲ្យប្លែកភ្នែក និងប្លែកអារម្មណ៍ ។
ចុះ ប្រិយមិត្តអ្នកអានវិញ យល់ឃើញយ៉ាងណាដែរ ? ៕
Source from: www.dtn7.com
Post a Comment