Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖ដោយ​សារ​តែ​បាន​​​លួង​​លោមរួម​​រ័ក​​​ជា​មួយ​ស្ត្រី​វ័យ​ក្មេងមិន​​បាន​​​ដល់​​ទី​​ជ​ម្រៅយ៉ាង​​ស្រើប​ស្រាលពេល​​ជួប​​ស្នេហ៍​​ថ្មី​​គ្រា​​ដំ​បូងតាំង​ពី​​អំ​ឡុង​​រដូវ​​បុ​ណ្យ​​ភ្ជុំ​បិណ្ឌ

ខេត្តបាត់ដំបង ៖ ដោយ​សារ​តែ​បាន​​​លួង​​លោម រួម​​រ័ក​​​ជា​មួយ​ស្ត្រី​វ័យ​ក្មេង មិន​​បាន​​​ដល់​​ទី​​ជ​ម្រៅ យ៉ាង​​ស្រើប​ស្រាល ពេល​​ជួប​​ស្នេហ៍​​ថ្មី​​គ្រា​​ដំ​បូង តាំង​ពី​​អំ​ឡុង​​រដូវ​​បុ​ណ្យ​​ភ្ជុំ​បិណ្ឌ នៅ​ក្នុង​​ភូមិ​​របស់​​មង្គល ឃុំ​​របស់​​មង្គល ស្រុក​​មោង​​ប្ញ​​ស្សីបុរស​​​ពោះ​​ម៉ាយ​​​កូន ២​​ម្នាក់ បាន​ក្លាយជា​អ្នកទោស​ស្នេហា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៣ ដោយយោង​ទៅតាម ពាក្យបណ្តឹង​ពី​អាណាព្យាបាល នារី​រងគ្រោះ​។​

ពាក្យបណ្តឹង​បាន​ចោទប្រកាន់ថា បុរស​រូបនេះ​បាន​ចាប់រំលោភ​កូនស្រី គាត់​អាយុ ១៩​ឆ្នាំ កាលពី​យប់​ថ្ងៃទី​៣ ខែតុលា បានសម្រេច​រហូត ៣​ដង ប៉ុន្តែ​ជាង​មួយ​សប្តាហ៍​ក្រោយមក ទើប​គាត់​និង​កូនស្រី​មកប្តឹង ដោយ​អះអាងថា កូនស្រី​មិន​ហ៊ាន​និយាយ ព្រោះតែ​បុរស​ពោះម៉ាយ នោះ​គំរាម​សម្លាប់ និង​ដុត​ផ្ទះ​គាត់​ចោល ហើយ​ករណី​មួយ​នេះ បានក្លាយ​ជា​រឿង ស្រី​ប្រកាន់​ប្រុស​ប្រកែក​។​

 

​យ៉ាងណាក៏ដោយ ជនជាប់ចោទ​ឈ្មោះ ម៉ក់ ម៉ូ​វ អាយុ ៣០​ឆ្នាំ ពិការភ្នែក​ម្ខាង រស់នៅ​ភូមិ​-​ឃុំ​ខាងលើ បាន​និយាយថា ខ្លួន​ទើប​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​នាង​បាន​រយៈពេល ប៉ុន្មាន​ខែ​ប៉ុណ្ណោះ តាមរយៈ​ទូរស័ព្ទ តែ​មិន​ធ្លាប់​ជួប​មុខ​គ្នា​ទេ ដោយសារ​នាង​ធ្វើការ នៅក្នុង​ក្រុង​បាត់ដំបង​។  ប៉ុន្តែ​ទំនាក់ទំនង​ស្នេហា​រវាង​នាង និង​ខ្លួន​តាម​ទូរស័ព្ទ​ផ្អែមល្ហែម ប្រើ​សុទ្ធតែ​ពាក្យ​អូន​-​បង ដូច​ធ្លាប់​ជួប​មុខ​អ៊ីចឹង​។

 

​លុះ​នៅ​ថ្ងៃទី​៣ ខែតុលា នាង​បាន​មកលេង​ផ្ទះ ហើយ​បាន​ទូរស័ព្ទ​ណាត់ជួប​គ្នា គ្រា​ដំបូង​នៅ​រាត្រី​នោះ​តែម្តង ហើយ​បាន​អោបថើប​នាង ហើយ​បបួល​នាង​ឡើងឋានសួគ៌ តែ​មិនបាន​សម្រេច​ទេ ដោយ​ទីកន្លែង​មិន​អំណោយផល លុះ​យប់​ជ្រៅ​បន្តិច ពួកគេ​ក៏​បែក​គ្នា​ទៅ​។ ក្រោយមក​នាង​បាន ណាត់ជួប​ម្តងទៀត នៅក្នុង​ចំការ​ក្រោយ​ផ្ទះ​នាង ហើយ​ម្តាយ​នាង​មក​ទាន់ ក៏ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​តែម្តង​៕

Wat 271015


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item