Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តស្វាយរៀង៖លោកអ៊ឹងសុង​យូជា​ប្រធាន​នគរ​បាល​​​អន្តោ​ប្រ​វេ​សន៍និង​​ជា​​ប្រ​ធាន​ច្រក​អន្តរជាតិ​បាវិតដែលមាន​ទីតាំង​នៅក្នុង​ខេត្តស្វាយរៀង

​ខេត្តស្វាយរៀង ៖ លោក អ៊ឹង សុង​យូ ជា​ប្រធាន​នគរ​បាល​​​អន្តោ​ប្រ​វេ​សន៍ និង​​ជា​​ប្រ​ធាន​ច្រក​អន្តរជាតិ​បាវិត ដែលមាន​ទីតាំង​នៅក្នុង​ខេត្តស្វាយរៀង ជាប់​ច្រកព្រំដែន​ម៉ុក​បាយ នៃ​ខេត្ត​តៃនិញ របស់​វៀតណាម ដែលជា​ច្រក​សេដ្ឋកិច្ចដ៏​មមាញឹក​ក្នុងការ​ដឹកជញ្ជូន ទំនិញ​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ ក៏ដូចជា​លំហូរ​ចូល​ភ្ញៀវទេសចរ​បរទេស ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ ប៉ុន្តែ​មន្ត្រី​តូចតាច​បាន​រអ៊ូរទាំ រឿង​ដែល​លោក អ៊ឹង សុង​យូ មិនសូវ​ចូល​ប៊ុ​យ​រ៉ូ​ធ្វើការ ដូច​មេ​កើយ​មុនៗ​នោះទេ គឺ​ភាគច្រើន​មន្ត្រី​ធ្វើការ​ងារ​ជាមួយ​លោក អ៊ឹង សុង​យូ តាមរយៈ​ទូរស័ព្ទ​។​

 

​ក្រោម​ការគ្រប់គ្រង​រប​ស់លោក អ៊ឹង សុង​យូ គេ​សង្កេតឃើញ​ច្រក​អន្តរជាតិ​បាវិត មាន​ភាព​អសកម្ម​ជាច្រើន ដោយសារតែ​លោក អ៊ឹង សុង​យូ សោះអង្គើយ​នឹង​ការងារ ឬ​បណ្តែតបណ្តោយ ឲ្យ​មន្ត្រីក្រោមឱវាទ​គាប​ជំរិត ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ ទៅ​ព្យាបាល​ជំងឺ ឬ​សង្គ្រោះបន្ទាន់​នៅ​វៀតណាម ហើយ​គ្មាន​លិខិតឆ្លងដែន ត្រូវ​បង់លុយ​ក្នុង​ម្នាក់​ចំនួន ២០​ដុល្លារ​អាមេរិក ហើយ​ទាំង​ទៅ​ទាំង​មក ត្រូវ​បង់លុយ​ចំនួន​៤០​ដុល្លារ ដោយ​គ្មាន​ករណី​លើកលែង ដោយ​ផ្ទុយ​ពី​សេចក្តីណែនាំ របស់​ក្រសួងមហាផ្ទៃ​។​

 

​មន្ដ្រីនគរបាល អន្ដោប្រវេសន៍ បរចាំ​ច្រក​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ ក៏បាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ របស់លោក អ៊ឹង សុង​យូ ដែល​សម្ងំ​កើប​ផលប្រយោជន៍ យកទៅ​ធ្វើ​មាន​ធ្វើបាន តែម្នាក់ឯង មិន​គិតគូរ​ពី​ជីវភាព​រស់នៅ របស់​មន្ត្រី​តូចតាច ហើយ​ការចេញលិខិត វី​អាយ​ភី សម្រាប់​ផ្ដល់ជូន​ជនជាតិ​វៀតណាម លោក អ៊ឹង សុង​យូ ដើម្បី​មាន​អាទិភាព​ចេញចូល​ឆ្លងដែន ដោយ​សេរី​បែបនេះ គឺជា​អំពើពុករលួយ យូ​យារ​ណាស់​មកហើយ មិនទាន់​មានការ កែទម្រង់​នៅឡើយ​ទេ​។

 

​មន្ត្រី​តូចតាច​បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម ដែល​មក​បម្រើ​ការងារ តាម​កាស៊ីណូ​នៅ​ក្រុង​បាវិត រាប់រយ​រាប់ពាន់នាក់ បាន​ចូលមក​ធ្វើការ​ពេលព្រឹក ត្រឡប់​ទៅ​វៀតណាម​វិញ ពេល​ល្ងាច​ឬ​យប់ ពួកគេ​មាន​អាទិភាព​ចេញចូល ឆ្លងដែន​ដោយ​សេរី ក៏​ព្រោះតែ​ជនជាតិ វៀតណាម​ទាំងនោះ ត្រូវបាន​លោក អ៊ឹង សុង​យូ ចេញ​លិខិត​វី​អាយ​ភី មាន​សុពលភាព​យ៉ាងតិច​ពី ៦​ខែ​ទៅ​១​ឆ្នាំ ។ អំពើពុករលួយ​បែបនេះ បានកើត​មាន​ជា​យូរ​មកហើយ មិនមែនជា​គោលការណ៍ របស់​រាជរដ្ឋាភិបាល ដែល​បានកំណត់​នៅក្នុង អនុក្រឹត្យ​លេខ ៦៤​អនក្រ​.​បក ចុះ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០០១ នោះទេ​។​

 

​លោក អ៊ឹង សុង​យូ មិន​ត្រឹមតែ​ពាក់ព័ន្ធ អំពើពុករលួយ​ចេញ​លិខិត ឱ្យ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ​ទេ គាត់​រង​នូវ​ការ​រិះ គន់​យ៉ាងធ្ងន់ធ្ងរ ពី​សមត្ថកិច្ច​ស្ថាប័ន​ផ្សេងៗ ខណៈដែល​គាត់​លូកដៃ​ចូល កិច្ចការ​ផ្ទៃក្នុង​របស់​ស្ថាប័ន​ផ្សេង តាមតែ​ទំនើងចិត្ត ។ ដូចជា​នៅក្នុង​អនុក្រឹត្យ​លេខ ៦៤ អនក្រ​.​បក ចុះ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០០១ នគរបាល អន្ដោប្រវេសន៍ មាន​តួនាទី​ត្រួតពិនិត្យ អ្នកធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​(​មនុស្ស និង​ឯកសារ​ធ្វើដំណើរ​) និង​សហការ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ប៉ុន្ដែ​លោក អ៊ឹង សុង​យូ បាន​ជ្រៀត​ជ្រែកចូល​ការងារ ស្ថាប័ន​កាំកុងត្រូល​, ក្រសួងទេសចរណ៍​, នរគ​បាល​ទេសចរ​, ប្រធាន​ស្នាក់ការ​ច្រក​, នគរបាល​ទំនាក់ទំនង​ព្រំដែន​, គយ​និង​រដ្ឋាករ​, ពេទ្យសត្វ និង​ពេទ្យ​មនុស្ស ជាដើម ។​

លោក អ៊ឹង សុង​យូ ក្នុងតួនាទី​ជា​នាយប៉ុស្ដិ៍ នគរបាល​ច្រកទ្វារព្រំដែន អន្ដរជាតិ​បាវិត មាន​សិទ្ធិ​គ្រប់គ្រង​បា​រ៉ា​ស់​ផង​នោះ គាត់​អាច​ប្រមូល​ផលប្រយោជន៍ តាម​គ្រប់​មធ្យោបាយ​ដូចជា អ្នកធ្វើដំណើរ​ចេញ​-​ចូល ទំនិញ​គ្រប់​ប្រភេទ ទាំង​រថយន្ដ​តូច រថយន្ដ​ធំ ត្រូវតែ​បង់ប្រាក់​ក្បាល​ឡាន​។ គេ​ល្បី​ជា​យូរ​មកហើយ​ថា លោក អ៊ឹង សុង​យូ បាន​ឃុបឃិត​ឲ្យ​មានការ ហូរ​ចូល​ទំនិញគេចពន្ធ និង​បិទ​ភ្នែក​ឲ្យ​រថយន្ដក្រុង ដឹក​អ្នកដំណើរ​បង្កប់​ទំនិញ​គេចពន្ធ ចូល​ស្រុក​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​។  ចំណូល​យ៉ាងច្រើន​ស​ន្ថឹ​ក​សន្ធាប់​ក្នុង​មួយខែៗ លោក អ៊ឹង សុង​យូ ទុក​សម្រាប់​ខ្លួនឯង និង​ផ្គត់ផ្គង់​ថ្នាក់លើ ទើប​គាត់​អាចធ្វើ​អ្វីៗ បាន​តាមតែ​ទំនើងចិត្ត មិនដែល​មានការ​ដាក់​ពិន័យ​៕

Wat Songyou

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item