ខេត្តបាត់ដំបង ៖ យុវជនម្នាក់ដែលតុបតែងខ្លួនធ្វើជាមនុស្សស្រី បានដាច់ចិត្តផឹកថ្នាំអង់ទ្រីនសម្លាប់ខ្លួន ត្រូវសាច់ញាតិប្រទះឃើញ ប្រកាច់បែកពពុះមាត់នៅលើផ្ទះ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៨ព្រឹកនៅចំណុចភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពីដឹងថា ប្រុសស្នេហ៍ដែលខ្លួនស្រឡាញ់ លួចមានទំនាក់ទំនងស្នេហា ជាមួយស្រីផ្សេង ក៏កើតក្តីសោកសង្រេងឈឺចាប់ មិនចង់ជួបមនុស្សចិត្តរាយមាយ ។
យុវជនដែលគិតខ្លីមានឈ្មោះ ម៊ូ សាម៉េត អាយុ ១៧ឆ្នាំ មានចរិតនិងការតែងខ្លួន ជាមនុស្សស្រីនិងចូលចិត្ត ស្រឡាញ់មនុស្សប្រុសដូចគ្នា រស់នៅចំណុចកើតហេតុខាងលើ។ ឈ្មោះ ម៊ូ សាម៉េត មានទំនាក់ទំនងស្នេហា ស្រលាញ់មនុស្សប្រុសដូចគ្នាម្នាក់ នៅក្នុងភូមិដោយបានបង្ហាញ ក្តីរីករាយបំផុតនៅក្នុងជីវិតប្រចាំថ្ងៃ។ ប៉ុន្តែក្រោយមកឈ្មោះ ម៊ូ សាម៉េត ស៊ើបដឹងថាប្រុសស្នេហ៍របស់ខ្លួន លួចមានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ទៀត ក៏កើតមានអារម្មណ៍ឈឺចាប់ ស្រពាប់ស្រពោន ខុសពីសព្វមួយដង។
នៅព្រឹកថ្ងៃកើតហេតុ គេបានប្រទះឃើញជនរងគ្រោះ បែកពពុះមាត់លាយនិងឈាមដេកស្លាប់ នៅលើផ្ទះរបស់ខ្លួន ដោយបន្សល់នូវសំបកដបថ្នាំពុល ប្រភេទថ្នាំសម្លាប់សត្វល្អិត នៅក្បែរទីនោះផង។ កម្លាំងជំនាញបានរកឃើញថា ជនរងគ្រោះបានផឹកថ្នាំអង់ទ្រីន ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន ដោយសារតែវិបត្តិស្នេហាស្រឡាញ់ភេទដូចគ្នា ៕
Source from: watphnom-news.com























Loading...




Post a Comment