Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​សៀមរាប៖ជន​សង្ស័យ​​ដែល​ជា​​មុខ​សញ្ញា​​ចាស់ធ្លាប់​​ជាប់​គុក​​ជាង៣​​ឆ្នាំហើយ​​តែង​តែ​​ធ្វើ​​សកម្ម​ភាព​​លួច​​កាច់​​សោ​.​ក​​ម៉ូតូរបស់​​ប្រ​ជា​ពល​រដ្ឋនៅ​ក្នុង​​ខេត្ដ​សៀម​រាប

​ខេត្ដ​សៀមរាប ៖ ជន​សង្ស័យ​​ដែល​ជា​​មុខ​សញ្ញា​​ចាស់ ធ្លាប់​​ជាប់​គុក​​ជាង ៣​​ឆ្នាំ ហើយ​​តែង​តែ​​ធ្វើ​​សកម្ម​ភាព​​លួច​​កាច់​​សោ​.​ក​​ម៉ូតូ របស់​​ប្រ​ជា​ពល​រដ្ឋ នៅ​ក្នុង​​ខេត្ដ​សៀម​រាប ត្រូវ​​សម​ត្ថ​កិច្ច​​ចាប់​វាយ​​ខ្នោះ​​ភ្លាមៗ នៅ​ក្បែរ​​ផ្សារ​​ចាស់ ក្នុង​សង្កាត់​​ស្វាយ​ដង្គំ កាល​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ហើយ​នាំទៅ​សួរចម្លើយ ដើម្បី​វែកមុខ​បក្ខពួក​ផ្សេងទៀត  កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​។​

ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​នាំទៅ ចង្អុលបង្ហាញ​ភស្ដុតាង​ផ្សេងៗ នៅផ្ទះ​សំណាក់​ព្រហ្ម​មាស ដែលជា​កន្លែង​ស្នាក់នៅ​ធ្វើ​សកម្មភាព ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ចោមរោម​មើល​កកស្ទះ ចរាចរ​ជាច្រើន​ម៉ោង​។ ជនសង្ស័យ​ដែល លួច​កាច់​សោក​ម៉ូតូ​នោះ មានឈ្មោះ យ៉េន ភី​ន ហៅ​ក្រញាញ់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ខេត្ដ​កំពង់ធំ ធ្លាប់​ជាប់គុក ៣​ឆ្នាំ​នៅ​ខេត្ដ​កំពង់ធំ ក្នុង​បទល្មើស​ដូចគ្នានេះ ។

ឈ្មោះ យ៉េន ភី​ន ហៅ​ក្រញាញ់ ទើបតែ​ចេញពី​គុក​បាន ៤​ខែ ហើយ​ដើរ​ធ្វើ​សកម្មភាព កាច់​សោក​ម៉ូតូ​ជាច្រើនលើក ប៉ុន្ដែ​ពេលនេះ​អស់​ល័ក្ខណ៍ ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង មួយចំនួន​ដូចជា​កាំភ្លើងខ្លី ៥៤​មួយ​ដើម​, បង់​មួយ​, គ្រាប់​ចំនួន​៤, ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ២​គ្រឿង គឺ​មួយគ្រឿង​ពាក់​ស្លាក​លេខ សៀមរាប 1J-6571 ស៊េរី​២០១០ និង​មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-6055 ស៊េរី​២០០៨ ឡើង​តែម​២០១២ និង​ស្លាក​លេខ​បន្ទាយមានជ័យ 1G-0808 ព្រមទាំង​ឧបករណ៍​សម្រាប់ធ្វើ​សកម្មភាព កាច់​សោ​.​ក ម៉ូតូ​ជាច្រើន​ទៀតផង​ដែរ​៕

Wat 051120


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item