Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖អ្នក​នាងឈិនចាន់​​សុ​រ៉ា​វី ជា​​តា​រា​ច​ម្រៀង​​ដែល​មាន​​ទុក្ខ​​ប៉ុន​​ភ្នំដោះ​ស្រាយ​​មិន​​ចេញ​​ក៏​​ស​ម្រេ​ច​ចិត្តចង​.​​ក​​ស​ម្លាប់​ខ្លួន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ឈិន ចាន់​​សុ​រ៉ា​វី  ជា​​តា​រា​ច​ម្រៀង​​ដែល​មាន​​ទុក្ខ​​ប៉ុន​​ភ្នំ ដោះ​ស្រាយ​​មិន​​ចេញ​​ក៏​​ស​ម្រេ​ច​ចិត្ត ចង​.​​ក​​ស​ម្លាប់​ខ្លួន នៅ​ក្នុង​​ប​ន្ទប់​​ឡៅ​តឿ ក្នុង​ផ្ទះ​​របស់​ខ្លួន កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​​៣០ នា​ទី​​យប់​​ថ្ងៃ​ទី​​១៤ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​​ផ្ទះល្វែង លេខ​២១៤ ក្នុង​បូរី​ពិភពថ្មី ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ បើតាម​ប្រភពព័ត៌មាន ដំបូង​បាន​បង្ហើប​ថា អាច​បណ្តាលមកពី​រឿង​ទំនាស់ ស្នេហា​លួចលាក់ ជាមួយ​មន្ត្រី​យោធា​ម្នាក់ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​។​

 

​ក្រោយ​ការស្លាប់ គេ​រកឃើញ​លិខិត​មួយច្បាប់ ដែល​អ្នកនាង ឈិន ចាន់​សុរ៉ា​វី  បាន​បន្សល់ទុក ដោយ​សរសេរ​ពាក្យពេជន៍ មួយចំនួន​ដូចជា " ខ្ញុំ​មិន​លើកលែង​ឲ្យ​អ្នកណា ដែល​ជាន់ឈ្លី និង​កុហក​ខ្ញុំ​ឡើយ ។ អ្នកណា​ធ្វើបាប​ខ្ញុំ ខ្ញុំ​នឹង​…​ឲ្យ​…​ខ្ញុំ​មិន​លើកលែង​ឲ្យ អ្នកណា​ជាដាច់ខាត " ។ ដោយឡែក​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង ក៏បាន​បង្ហើប​ឲ្យ​ដឹងថា គេ​ឃើញ​តារាចម្រៀង ឈិន ចាន់​សុរ៉ា​វី មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់ ជាមួយ​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​នោះ ជា​យូរ​ខែ​ណាស់​មកហើយ គេ​តែងតែ​ឃើញ ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​នោះ ចេញចូល​ផ្ទះ​អ្នកនាង ឈិន ចាន់​សុរ៉ា​វី ញឹកញាប់​ណាស់ មិនសូវ​លោះ​ពេល​ឡើយ​។

 

​ក្រោយមក មិនដឹង​ជាមាន​រឿង​អ្វី​ទេ គេ​បានឮ​អ្នក​ទាំងពីរ​ឈ្លោះប្រកែក​គ្នា ជា​ញឹកញាប់ ដឹងឮ​ដល់​អ្នកជិតខាង ប៉ុន្តែ​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ព្យាយាម​លាក់លៀម អត្តសញ្ញាណ មន្ត្រី​យោធា​ម្នាក់​នោះ មិនដឹង​ជាមាន​រឿង​អាថ៌កំបាំង​អ្វី​ទេ​។ អ្នកនាង ឈិន ចាន់​សុរ៉ា​វី  មាន​ទឹកមុខ​ស្រពាប់​ស្រពោន ទំនងជា​ពិបាកចិត្ត​យ៉ាងខ្លាំង រហូតដល់​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា កន្លងទៅនេះ អ្នកនាង ឈិន ចាន់​សុរ៉ា​វី  បាន​បើករថយន្ដ​របស់ខ្លួន​ចេញទៅ​ខាងក្រៅ ហើយ​បាន​បុក​បាក់​បង្គោល​ភ្លើង តាម​ចិញ្ចើមផ្លូវ​អស់​មួយ​ដើម ប៉ូលិស​បាន​ស្ទូច​រថយន្ត​នោះ យកទៅ​ទុក​នៅ​ស្នងការដ្ឋាន ប៉ូលិស​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមច្បាប់​។

 

​ក្រុមគ្រួសារ​ក៏បាន​ប្រាប់ សមត្ថកិច្ច​ទៀតថា នៅ​ថ្ងៃកើតហេតុ គេ​ក៏​បានឮ​អ្នកនាង ឈិន ចាន់​សុរ៉ា​វី ឈ្លោះប្រកែក​គ្នា​តាម​ទូរ​សព្ទ័ យ៉ាងយូរ​ជាមួយ​បុរស​ជា​គូ​កំណាន់ មិនដឹងថា​មានរឿង​អ្វី​នោះទេ ហើយ​នៅវេលា​ល្ងាច​ថ្ងៃ​ដដែល ស្ដ្រី​រងគ្រោះ​បាន​បណ្ដេញ សមាជិកគ្រួសារ​ចំនួន ៣ នាក់​ឲ្យ​ចាក​ចេញពីផ្ទះ ដោយ​មិនដឹង​មូលហេតុ​។ អ្នកនាង ឈិន ចាន់​សុរ៉ា​វី បាន​សម្ងំ​នៅក្នុង​ផ្ទះ​តែម្នាក់ឯង ដោយបាន​បិទទ្វារ ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង មិន​ឲ្យ​អ្នកណា​ចូល​ឡើយ ហើយ​នាង​បាន​ផឹកស្រា​បៀរ​អស់ ៤ កំប៉ុង​និង​ស្រា​បារាំង អស់​មួយចំនួន​ទៀតផង​។

 

​រហូតមកដល់​ម៉ោង ៧​និង​៣០ នាទី​យប់ សាច់ញាតិ​ដែល​ត្រូវ នាង​បណ្ដេញចេញ បានមក​គោះទ្វារ​ហៅ​ឲ្យ​នាង​បើក តែ​មិនឮ​សូរសំឡេង​ឆ្លើយតប ទើប​ពួកគេ​មានការ​សង្ស័យ ក៏​ស​ម្រ​ច​ចិត្ត​វាយ​កញ្ចក់ទ្វារ​បំបែក ហើយ​ដក​គន្លឹះ​ស្ទុះ​ចូល ទៅក្នុង​បន្ទប់​របស់​នាង ក៏​ឃើញ​នាង​ចង​.​ក សម្លាប់ខ្លួន​បាត់ទៅហើយ​។  ភ្លាមៗ​នោះ​សាច់ញាតិ បាន​ប្រាប់​សមត្ថកិច្ច ឲ្យ​មក​ពិនិត្យ​និង​ធ្វើ កោសល​វិច័យ នៅ​កន្លែងកើតហេតុ ហើយ​បាន​សន្និដ្ឋានថា អ្នកនាង ឈិន ចាន់​សុរ៉ា​វី បាន​ស្លាប់​ដោយ​ចង​.​ក ធ្វើអត្តឃាត ហើយ​កំពុង​បន្ត​ស្វែងរក​មូលហេតុ នៃ​ការស្លាប់​ដ៏​អាថ៌កំបាំង​មួយ​នេះ​៕

Wat 151115 Wat 151118


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item