រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មករម្នាក់ បានធ្លាក់ពីលើចន្លោះ ប្រហោងជណ្តើរយន្ត នៃការដ្ឋានសំណង់ សណ្ឋាគារ សុខា កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយក្រុមកម្មករបាននាំគ្នា រកសពស្ត្រីរងគ្រោះ តាំងពីយប់កើតហេតុតែរកមិនឃើញ ទាល់តែដុតធូបបន់ស្រន់ ទើបព្រឹកឡើងរកសពឃើញ ប្រគល់ឱ្យប្តីយកទៅធ្វើបុណ្យ នៅស្រុកកំណើតក្នុងខេត្តព្រៃវែង។
ស្ត្រីរងគ្រោះមានអាយុ ៣១ឆ្នាំ មានប្តីនិងមានកូន ២ នាក់មានស្រុកកំណើត នៅខេត្តព្រៃវែង បានធ្វើការថែមម៉ោងនៅពេលយប់ ហើយបន្ទាប់ពីចប់ម៉ោង នាងនៅនិយាយទូរស័ព្ទ និងដើរចុះដើរឡើង ស្រាប់តែ ជំពប់ជើងដួល ធ្លាក់ចូលក្នុងប្រហោង ចន្លោះជណ្តើរយន្ត នៅជាន់ទី១ ចុះទៅក្រោមបាត់តែម្តង។ ក្រោយពីដឹងថា ស្ត្រីរងគ្រោះ ធ្លាក់ចូលចន្លោះប្រហោង ជណ្តើរយន្តនោះ គេនាំគ្នារកជនរងគ្រោះភ្លាមៗដែរ ដើម្បីសង្គ្រោះជីវិត។
តែបើទោះបីជាបើកភ្លើង ខំរកយ៉ាងណា ក៏រកសពស្ត្រីរងគ្រោះ មិនមិនឃើញដែរ មិនដឹងជាមានរឿងអ្វីទេ។ ពេលនោះអ្នកតាមរកសព បានដុតធូបបន់ស្រន់ ទើបវេលាម៉ោង ៦ ព្រលឹមឡើង ថ្ងៃទី១៥ ខែវិច្ឆិកា បានរកសពឃើញ ហើយអ្នកគ្រប់គ្រង បានហៅប៉ូលិស ទៅធ្វើកោសល្យវិច័យ និងបានប្រគល់សព ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើត៕
Source from: watphnom-news.com























Loading...




Post a Comment