Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖យុ​វ​ជន​​ម្នាក់​​រង​របួស​​បាក់​ជើង​​ម្ខាងនិង​​បែក​​មុខ​​បែក​​មាត់ហើយ​ពីរ​​នាក់​​ទៀត​​ពុំ​មាន​​រង​របួស​​នោះ​ទេដោយ​សារ​​ជិះ​​ម៉ូ​តូ​​មួយ​គ្រឿង​ឌុប​គ្នា​ក្នុង​ល្បឿន​​លឿនទៅ​បុក​​ឡាន​​ឡិច​​ស៊ី​ស​​មួយ​​ទំ​ហឹង

​រាជធានី​ភ្នំពេញ ៖ យុ​វ​ជន​​ម្នាក់​​រង​របួស​​បាក់​ជើង​​ម្ខាង និង​​បែក​​មុខ​​បែក​​មាត់ ហើយ​ពីរ​​នាក់​​ទៀត​​ពុំ​មាន​​រង​របួស​​នោះ​ទេ ដោយ​សារ​​ជិះ​​ម៉ូ​តូ​​មួយ​គ្រឿង​ ឌុប​គ្នា​ក្នុង​ល្បឿន​​លឿន ទៅ​បុក​​ឡាន​​ឡិច​​ស៊ី​ស​​មួយ​​ទំ​ហឹង កាល​ពី​​វេលា​​ម៉ោង ១០​​និង​​១០​ ​នាទី​យប់​ថ្ងៃទី​០៣ ខែ​វិចិកា ឆ្នាំ​២០១៣ ស្ថិតនៅ​ខាងមុខ​ព្រលាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

 

​ជនរងគ្រោះ​មានឈ្មោះ លឹម តិច​គា អាយុ ២៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម រងរបួស​បាក់ជើង​ខាងស្តាំ​ម្ខាង និង​បែក​មុខ​បែក​មាត់ សន្លប់​ឈឹង​នៅនឹងកន្លែង ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BM ០៨៦២ រីឯ​រថយន្ត​ដែល​ត្រូវ​ម៉ូតូ​បុក​នោះ ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២L ៧០១៨ អ្នកបើកបរ​ពុំ​ត្រូវបាន គេ​ស្គាល់ឈ្មោះ​នោះទេ ។​

 

​មុនពេល​កើតហេតុ​រថយន្ត​បាន​បើកបរ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ រថយន្ត​បាន​ឈប់​ស្តុ​ប ក៏​ស្រាប់តែ​ម៉ូតូ​ដែល​ឌុប​គ្នា​បីនាក់ ជិះ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ទៅនឹង​ថ្នល់ រងរបួស​ធ្ងន់​សន្លប់​នៅនឹងកន្លែង​កើតហេតុ​។ រីឯ​អ្នករួមដំណើរ​ពី​នាក់​ទៀត បាន​គេចខ្លួនបាត់ ហើយ​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ព្រះ​កុស​មៈ ហៅ​មន្ទីរពេទ្យ​លោកសង្ឃ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត ចំណែក​រថយន្ត​និង​ម៉ូតូ ត្រូវ​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​ជ័យ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕

Wat 04112 Wat 04113


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item