Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ក្មេង​ស្ទាវ​​មួយ​ក្រុមពេល​​ចេញ​ពី​​ផឹក​ស៊ី​​ស្រ​វឹង​ធ្លាក់​ភ្នែកបាន​​បើក​រថ​យន្ត​​ប្រ​ដេញ​​គ្នាចុះ​ឡើង​​ស្រាប់​តែ​​ម្ចាស់​​​រថ​យន្ត​​ម៉ាកVistosបួង​​ច​ង្កូត​មិន​ទាន់​​ក៏​​ជ្រុល​ទៅ​​បុក

​រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​​មួយ​ក្រុម ពេល​​ចេញ​ពី​​ផឹក​ស៊ី​​ស្រ​វឹង​ធ្លាក់​ភ្នែក បាន​​បើក​រថ​យន្ត​​ប្រ​ដេញ​​គ្នា ចុះ​ឡើង​​ស្រាប់​តែ​​ម្ចាស់​​​រថ​យន្ត​​ម៉ាក Vistos បួង​​ច​ង្កូត​មិន​ទាន់​​ក៏​​ជ្រុល​ទៅ​​បុក ដើម​​ត្រ​បែក​ព្រៃ​​មួយ​​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ៣​​ទៀប​ភ្លឺ​​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខផ្ទះ​លេខ​៩៥ Eo តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ ស្ថិតក្នុង​ក្រុមទី​៤១ ភូមិ​ទី​៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ តែ សំណាងល្អ​អ្នករួមដំណើរ​ក្នុង​រថយន្ត​នោះ មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ​។​

 

​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក Vistos ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-3765 បើកបរ​និង​រួម​ដំណើរ​ដោយ ក្មេងស្ទាវ​មួយក្រុម មាន​គ្នា ៤​នាក់ ក្នុងស្ថានភាព​ស្រវឹងធ្លាក់ភ្នែក បាន​បើករថយន្ត​ប្រដេញ​គ្នា​យ៉ាង​លឿន ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​កូរ៉ូឡា​ តាម​បណ្តោយ ផ្លូវ​លេខ​១៥៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

 

​លុះ​មកដល់​ចំណុចកើតហេតុ ប្រហែលជា​ភ្លាត់ស្នៀត ស្រាប់តែ​រថយន្ត Vistos ជ្រុល​ទៅបុក​ដើម​ត្របែកព្រៃ នៅ​ចិញ្ចើមផ្លូវ​ទាំង​កំរោល​តែម្តង​។ ក្រុម​អ្នកជិះរថយន្ត​បង្ក បាន​ព្យាយាម​លើក​រថយន្ត ដែល​កៀប​ជាប់ ដើម​ត្របែកព្រៃ​ក្នុង​បំណង​បើក​រត់ តែ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចុះមក​ដល់​ធ្វើការ​អន្តរាគមន៍ បាន​ទាន់ពេលវេលា​៕

Wat 04114


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item