ខេត្តតាកែវ ៖ កម្លាំងនគរបាលស្រុកទ្រាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមន្ត្រីយោធាព្រំដែន កាលពីវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ បន្ទាប់ពីបានប្រើអំពើហិង្សា យកខ្នងពូថៅ វាយទៅលើកូនស្រីចុងរបស់ខ្លួន ហើយក៏បែកធ្លាយរឿង ឪពុកចុងរំលោភកូនស្រី អស់រយៈពេល ៥ឆ្នាំមកហើយ ។
ជនសង្ស័យឈ្មោះ ចេង សឿន អាយុ ៤១ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយយោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ បន្ទាប់ពីឮកូនស្រីរបស់ខ្លួន និយាយថា ឪចុងធ្លាប់ចាប់រំលោភ មកលើរូបនាង។ ក្មេងស្រីរងគ្រោះឈ្មោះ ស្រីពេជ្រ អាយុ ១៥ឆ្នាំ ត្រូវជាកូនចុង រស់នៅក្នុងភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ត្រូវឪពុកចុងតាមយាយីផ្លូវភេទ សឹងរាប់ភ្លេចទៅហើយ។
នៅថ្ងៃកើតហេតុឪចុង បានដេញកូនទៅដេកនៅផ្ទះ តែក្មេងស្រីរងគ្រោះ មិនព្រមទៅទេ ហើយដោយសារខឹងកូនមិនស្តាប់តាម ជនសង្ស័យបានយកខ្នងពូថៅ គ្មានផ្លែពីផ្ទះរបស់ខ្លួន ទៅវាយលើក្មេងស្រីរងគ្រោះចំនួន ២ ដងពូថៅ បណ្តាលឱ្យកេ្មងស្រីរងគ្រោះ រងរបួសហើមជាំជើងខាងឆ្វេង។ បន្ទាប់មក ក្មេងស្រីរងគ្រោះបាននិយាយថា នាងមិនហ៊ានទៅដេកនៅផ្ទះ ព្រោះខ្លាចឪឯងចាប់រំលោភទៀត។
យ៉ាងណាក៏ដោយជនសង្ស័យឈ្មោះ ចេង សឿន បានសារភាពថា ខ្លួនបានប៉ុនប៉ងរំលោភក្មេងស្រីរងគ្រោះ ដែលជាកូនចុងចំនួន ៥ ដងមកហើយ ដោយការ រំលោភនោះ ចាប់ផ្តើមតាំងពីនាង មានអាយុត្រឹមតែ១០ ឆ្នាំប៉ុណ្ណោះ ដែលគិតមកដល់ពេលនេះ មានរយៈពេល ៥ឆ្នាំមកហើយ ប៉ុន្តែរំលោភមិនបានសម្រេចទេ។ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនឪពុកដែលរំលោភកូនចុង ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com























Loading...




Post a Comment