ក្រុងហុងកុង ៖ តារាស្រីចិនតៃវ៉ាន់ ដ៏មានប្រជាប្រិយភាពនាង អេនជេលីណា ចាង បានសង្ស័យថា អតីតក្រុមហ៊ុនគ្រប់គ្រងនាង បានបញ្ចេញរូបថត អាក្រាតកាយក្តៅសាច់ ជាច្រើនសន្លឹករបស់នាង រហូតមានការផ្សព្វផ្សាយ តាមប្រព័ន្ធអនឡាញ និងបានទាក់ទងនឹងក្រុមប៉ូលិស ដើម្បីដោះស្រាយរឿងក្ដីនេះ។
ដោយឡែកក្រុមហ៊ុនដែលនាងសង្ស័យ ពីការលួចបញ្ចេញរូបអាក្រាតនោះ បានថ្លែងថា ក្រុមហ៊ុនបានដោះស្រាយរឿងរ៉ាវ តាមផ្លូវច្បាប់ជាមួយនាង អេនជេលីណា ចាង រួចហើយ ខណៈដែលនាងត្រូវក្រុមហ៊ុនប្តឹងទារប្រាក់សំណង ពីបទបង្ខូចកេរ្តិ៍ឈ្មោះ ចំនួន ៧ម៉ឺនដុល្លារ។
ក្រុមហ៊ុននោះបានបន្ថែមថា តារាស្រីវ័យ ៣១ ឆ្នាំរូបនេះក៏ធ្លាប់បាន សារភាពដែរថា ខ្លួននាងបានថតរូបស្រាតរាប់ពាន់សន្លឹកឯណោះ ហើយរូបអាក្រាតទាំងនោះបានធ្លាក់ ក្នុងដៃមនុស្សជាច្រើន ដូច្នេះមិនអាចចោទនរណាម្នាក់ ពីការបែកធ្លាយរូបអាក្រាតនោះទេ៕
Source from: watphnom-news.com























Loading...




Post a Comment