រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ផ្ទះធ្វើនំប៉ាវមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុងកាលពីវេលាម៉ោង ១០និង៣០ នាទីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនាំឲ្យទ្រព្យសម្បត្ដិទាំងប៉ុន្មាននៅក្នុងផ្ទះ បានក្លាយជាចំណីព្រះអគ្គិ ប៉ុន្តែមិនបណ្ដាលឱ្យនរណាម្នាក់ រងរបួសឬស្លាប់នោះទេ។
មុនពេលអគ្គិភ័យឆាបឆេះ ម្ចាស់ផ្ទះធ្វើនំប៉ាវនៅខាងក្រោម ស្រាប់តែមានទុស្សេខ្សែភ្លើង នៅផ្ទះឈើខាងលើបណ្ដាលឱ្យ ឆេះជញ្ជាំងឈើយ៉ាងសន្ធោសន្ធៅ។ ភ្លាមនោះម្ចាស់ផ្ទះបានយកទឹក បាញ់ពន្លត់ដែរតែមិនឈ្នះ ទើបរថយន្ដពន្លត់អគ្គិភ័យ នៅខណ្ឌមានជ័យ ចេញអន្ដរាគមន៍បាញ់ពន្លត់ ។ យ៉ាងណាក៏ដោយ ផ្ទះមួយខ្នងខាងក្រោមថ្ម ខាងលើឈើនិងទ្រព្យសម្បត្ដិ នៅក្នុងផ្ទះត្រូវភ្លើងឆេះអស់ទាំងស្រុង តែមិនបណ្ដាលឱ្យឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ ។
ម្ចាស់ផ្ទះមានឈ្មោះ ណូក គីមអូន ភេទប្រុស អាយុ ៤៦ឆ្នាំ មុនរបរធ្វើនំប៉ាវ ហើយផ្ទះដែលភ្លើងឆេះ មានទំហំ ៨ម៉ែត្រគុណ១២ ម៉ែត្រ ធ្វើអំពីថ្មខាងក្រោម ឈើខាងលើ។ រថយន្ដពន្លត់អគ្គិភ័យចំនួន ៤គ្រឿងបានចេញទៅជួយអន្ដរាគមន៍ បាញ់ទឹកពន្លត់ទើបមិនឆេះ រាលដាលដល់ផ្ទះអ្នកជិតខាង៕
Source from: watphnom-news.com























Loading...




Post a Comment